សន្តិសុខសង្គម

4

បើករថយន្ដដឹកដើរបងប្អូនដើរលេង ឡើងវ៉ាគ្នាក្រឡាប់ស្លាប់និងរបួស៧នាក់

ខេត្តព្រះវិហារ៖ រថយន្ដមួយគ្រឿង ដឹកបងប្អូនដើរលេង ហើយបើកបោះពួយយ៉ាងលឿន ឡើងជែងគ្នា រេចង្កូតខុសផ្លូវ ក្រឡាប់ចាក់មនុស្សចោលពេញដី បណ្ដាលឲ្យរងរបួស៥នាក់ និងស្លាប់យ៉ាងអាណោចអាធ័មចំនួន២នាក់ កាលពីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកត្បែងមានជ័យ។ លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ...

Read more

រថយន្តបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់និងវៀច អស់២កង់

ភ្នំពេញ : បុរសម្នាក់បានបើករថយន្ត ហាយឡេនឌ័រមួយគ្រឿងក្នុងយ៉ាងលឿនបានរេចង្កូតមកខាងឆ្វេងដៃក៏បុកជាមួយនឹងរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្ម១កង់ខ្ទាតទៅចំណីផ្លូវម្ខាងទៀតបាក់អស់ ២កង់ចំណែកឯរថយន្តដាច់កង់ម្ខាងទៅមុខលែង រួច ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលា ម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខអគ្គនាយកដ្ឋានធនធានរ៉ែ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូងសង្កាត់កាកាប ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។...

Read more

បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ : យុវជនម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកកន្លែងវិញត្រូវរថយន្តមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នបុកពេញទំហឹងបណ្តាលឲ្យអូសប្រហែលជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង២០ រសៀលថ្ងៃទី ២២ ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣និងលេខ៤) ក្នុងភូមិបាក់ខែងលេីសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះគីម ហេង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាមស្នាក់នៅធ្វេីគ្រឿងចក្រនៅម្តុំស្ពានលេខ១ ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។...

Read more

លំនៅដ្ឋាន ៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចទាំងស្រុង

ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋ០៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង៤៥នាទីល្ងាចថ្ងៃ ទី២២ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៨៦ និងផ្លូវ៣៩០ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះទីទ១ឈ្មោះ កែវ ហ៊ី ភេទស្រី...

Read more

ចេញពីផឹកស្រវឹង បើកបុកខឿនច្រាំងទន្លេ រថយន្ដហោះចូលទឹក

រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានបើករថយន្ដបោះពួយយ៉ាងលឿន រេចង្កូតបុកខឿនច្រាំងមាត់ទន្លេ បណ្តាលឲ្យបាក់អស់មួយផ្ទាំង ហើយរថយន្តហោះចូលទៅក្នុងទឹកទន្លេ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៤០នាទីរំលងធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែសីហាឆ្នាំ២០២០ នៅក្នុងបរិវេណកោះពេជ្រ ជិតស្ពានឥន្ធធនូ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង...

Read more

ក្រុមជនពាល ដេញកាប់ប្រហារ ស្លាប់និងរបួស៥នាក់

ខេត្តសៀមរាប៖ ជនពាល២នាក់បានជិះម៉ូតូដេញកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យ ម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀត រងរបួស កាលពីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅមុខសណ្ឋាគារសុខាសៀមរាប (៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានអំពើហិង្សានោះ គេឃើញជនសង័្សយ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម...

Read more

ប៉ូលិស ចាប់ឃាត់ខ្លួនបុរសចិនបែកថ្នាំ គប់កញ្ចក់រថយន្ដពលរដ្ឋ

ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់ ទំនងជាបែកថ្នាំ ដើរស្រែកឡូឡាតាមដងផ្លូវ ហើយគប់កញ្ចក់រថយន្ដរបស់ប្រជាពលរដ្ឋ ដែលចតចោល ធ្វើឲ្យអ្នករស់នៅក្រុងព្រះសីហនុ កើតការមិនសប្បាយចិត្ត ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានករណីបែបនេះកើតឡើង គេឃើញបុរសជនជាតិចិនម្នាក់ ដើរស្រែកឡូឡា...

Read more

បើកគោយន្ដលឿន វាក់ម៉ូតូ ក្រឡាប់ផ្ងារជើងទ្រមេឃ

ខេត្តសៀមរាប៖ គោយន្តកែច្នៃ១គ្រឿង បានបើកបោះពួយយ៉ាងលឿន គេចពីម៉ូតូ ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមប្រឡាយទឹកទំនប់ខ្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកគោយន្ដកែច្នៃ ក្នុងល្បឿនលឿន។ លុះពេលគាត់បើកមកដល់ចំណុចកើតហេតុ...

Read more

ឆក់កម្មករស្លាប់ មេការគេចវះ មិនចង់ទទួលខុសត្រូវ

រាជធានីភ្នំពេញ៖ កម្មករសំណង់ម្នាក់ កំពុងបំពេញការងាររបស់ខ្លួន ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវអគ្គិសនីឆក់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅក្នុងផ្ទះល្វែងជាន់ទី២ ខាងត្បូងជាប់នឹងស្តុបទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ មន្រ្ដីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ...

Read more

ខឹងចូលដកម្អម ដើរជាន់ស្រូវ កាប់មួយកណ្តៀវរងរបួសធ្ងន់

ស្រុកព្រៃនប់៖ ស្ត្រីម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួន ក្រោយកណ្តៀវកាប់ទៅលើស្ត្រីម្នាក់ទៀតអោយរងរបួសគ្រាន់តែរឿងចុះដកម្អម ក្នុងស្រែហើយដើរកាត់ស្រូវ។ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចឲ្យដឹងថា វេលាកើតហេតុ ខាងលើ មានជម្លោះ ហិង្សាមួយកើតឡើង បង្កដោយឈ្មោះហ៊ត ផល្លា ភេទស្រីអាយុ ៥៨ឆ្នាំ...

Read more
Page 202 of 210 1 201 202 203 210

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.