ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ខឹងឪពុកស្តីរឿងជក់ថ្នាំញៀន ផ្ទុះកំហឹងដុតផ្ទះឆេះអស់គ្មានសល់ ខាតបង់ប្រាក់ជិត២ម៉ឺនដុល្លារ
(បន្ទាយមានជ័យ)៖ បុរសម្នាក់ដោយសារតែថ្នាំញៀនចូលខ្លួន គ្រាន់តែឪពុកស្តីឲ្យឈប់ជក់ថ្នាំញៀននិងឡើងលើផ្ទះសោះ ស្រាប់តែផ្ទុះកំហឹងយកដែកកេះដុតផ្ទះចោល ឆេះអស់១ខ្នង នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ បានឲ្យដឹងថា ផ្ទះដែលកូនដុកកំទេចចោលនោះធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម ...