Month: September 2020

សមត្ថកិច្ចព្រះសីហនុ បង្រ្កាបហាងខារ៉ាអូខេចិន ឃាត់ខ្លួនជាង១២០នាក់

សមត្ថកិច្ចព្រះសីហនុ បង្រ្កាបហាងខារ៉ាអូខេចិន ឃាត់ខ្លួនជាង១២០នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានបង្ក្រាបទីតាំង ខារ៉ាអូខេ របស់ ជនជាតិ ចិន មួយកន្លែង ឈ្មោះ ចិន ស៊ីន ខាយ សៀន មិន ឃាត់ខ្លួន ជនជាតិ ចិន ជាង ១២០ នាក់ នៅឆ្នេរ ...

រថយន្តយីឌុប បេីកបុក PAJERO  របួសធ្ងន់ស្រាលជាច្រើននាក់

រថយន្តយីឌុប បេីកបុក PAJERO របួសធ្ងន់ស្រាលជាច្រើននាក់

រាជធានីភ្នំពេញ ៖ រថយន្តយីឌុប ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្ត PAJERO ពីក្រោយយ៉ាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់ និងស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិនៅក្បែររង្វង់មូលនាងកងស្រូវ ប្រហែល១០០ម៉ែត្រ តាមផ្លូវ២១៧ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ...

ខ្ចីលុយម្ដាយក្មេក ម៉ែបង្កើតស្ដី កូនរត់ទៅចងកធ្វើអត្តឃាត

ខ្ចីលុយម្ដាយក្មេក ម៉ែបង្កើតស្ដី កូនរត់ទៅចងកធ្វើអត្តឃាត

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្ចីលុយម្ដាយក្មេក ចំនួន៥០ដុល្លារ តែត្រូវម្ដាយបង្កើតស្ដីបន្ទោស ធ្វើឲ្យគេខឹងចិត្តទាញខ្សែនីឡុង រត់ទៅចងកនឹងដើមអម្ពិលទឹកចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពៅ ធារ៉ូ ...

ឃើញស្រ្ដីចំណាស់នៅម្នាក់ឯង ចាប់អូសដៃទៅចាប់រំលោភ

ឃើញស្រ្ដីចំណាស់នៅម្នាក់ឯង ចាប់អូសដៃទៅចាប់រំលោភ

បុរសម្នាក់ឃើញស្រីរងគ្រោះនៅម្នាក់ឯង ក៏ចាប់អូសដៃ នាំទៅចាប់រំលោភសេពសន្ថវ: តែមិនបានសម្រេច កូនចុចភ្លើងពិល ធ្វើឲ្យជននេះភ័យ ទើបរួចផុតពីក្រញាំបិសាចតណ្ហា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ មន្រ្ដីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហៀន ដៀល ភេទប្រុស ...

ឃើញសង្សារជិះម៉ូតូដឹកគ្នា ដកកាំភ្លើងបាញ់ ស្លាប់និងរបួស២នាក់

ឃើញសង្សារជិះម៉ូតូដឹកគ្នា ដកកាំភ្លើងបាញ់ ស្លាប់និងរបួស២នាក់

  ក្មេងពាលម្នាក់ ឃើញគូស្នេហ៍វ័យក្មេង បើកម៉ូតូដឹកគ្នា ដកកាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យយុវតីរងគ្រោះស្លាប់ និងសង្សាររបស់នាងរងរបួស ហើយជនបង្កត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Buriram ប្រទេសថៃ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយនឹងសង្សាររបស់នាង។ លុះពេលពួកគេធ្វើដំណើរមកជិត ស្រាប់តែជនសង័្សយដកកាំភ្លើងបាញ់ ធ្វើឲ្យគ្រាប់កាំភ្លើងហោះទៅត្រូវចំបេះដូងរបស់នាង បណ្ដាលឲ្យស្លាប់ ហើយសង្សារបស់នាងបានរងរបួស។ ...

ការលក់សាប៊ូបំបាត់សក់ស្កូវ MOKERU នៅតែបន្ដកើតមាន បើទោះជាក្រសួងសុខាភិបាលបានហាមឃាត់

ការលក់សាប៊ូបំបាត់សក់ស្កូវ MOKERU នៅតែបន្ដកើតមាន បើទោះជាក្រសួងសុខាភិបាលបានហាមឃាត់

(ភ្នំពេញ)៖ បើទោះជាក្រសួងសុខាភិបាល កម្ពុជា ទើបតែបានចេញសេចក្ដីជូនព័ត៌មាន ហាមឃាត់មិនឲ្យមានការលក់សាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU ក៏ដោយចុះ ក៏បច្ចុប្បន្នគេនៅតែសង្កេតឃើញមានការបង្ហោះលក់ផលិតផលមួយនេះ ជាសាធារណៈនៅទំព័រ Facebook មួយចំនួន។ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បានហាមឃាត់ទំព័រ Facebook មួយចំនួនមិនឲ្យលក់ផលិតផលសាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU ...

10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

 ចម្រៀង 4 បទ​របស់​ព្រាប សុវត្ថិ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ព្រាប​សុវត្ថិ​នៅ​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន​ ទោះ​បី​តារា​ចម្រៀង​ម្នាក់​នេះ​មិន​ប្រើ​សម្ភារៈនិយម​ក៏​ដោយ​​មហាជន​សង្កេត​ឃើញ​ថា ប្រើ​តែ​សំឡេង​និង​កាយ​វិការ​ម្នាក់​ឯង​បទ​ចម្រៀង​នៅ​តែ​មាន​អ្នក​គាំទ្រ​ខ្លាំង​ តារា​ចម្រៀង​ព្រាប​សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​​បើ​ចង់​ដណ្ដើម​តំណែង​ព្រាប​សុវត្ថិ​ត្រូវ​មាន 10 ចំណុច​នេះ​សិន៖ 1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។ 2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។ 3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។ 4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ព្រាប សុវត្ថិ​មិន​ទទួល។ ...

តារាចម្រៀង  លោក Eno សម្ពោធឃ្លាំងរថយន្តផ្គួបថ្ងៃខួបកំណើត

តារាចម្រៀង លោក Eno សម្ពោធឃ្លាំងរថយន្តផ្គួបថ្ងៃខួបកំណើត

កាលពីង្ងៃទី 27 កញ្ញា ឆ្នាំ 2020 តារាចម្រៀង Eno មិនត្រឹមតែធ្វើពិធីខួបកំណើតដូចឆ្នាំមុនៗប៉ុណ្ណោះទេ លោកក៏បានប្រកាសបើកសម្ភោធឃ្លាំងរថយន្ត ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅជិតផ្សារទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លាផងដែរ។ នេះជាអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីលោកត្រូវគេដឹងថាមានអាជីពលក់ឡានកន្លងមកផងដែរ។ លោក Eno ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខរបរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោកសម្រេចបើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា ...

សិល្ប:ករចាស់ថ្មី ជាច្រេីនរូបចូលរួមពិធីខួបកំណើតរបស់លោកអៀម សុខា

សិល្ប:ករចាស់ថ្មី ជាច្រេីនរូបចូលរួមពិធីខួបកំណើតរបស់លោកអៀម សុខា

បើទោះបីប្រឡូកក្នុងអាជីពសម្ដែងនិងពិធីករតែប្រមាណជ2ឆ្នាំចុងក្រោយ តែអ្នកឯកទេសផាត់មុខដែលមានឱកាសបានសម្ដែងស្គាល់អ្នកសិល្បៈព្រោះតែមានជំនាញផាយ់មុខលោក អៀម សុខា ត្រូវគេកត់សម្គាល់ថាទទួលបានការស្រឡញ់រាប់អានពីអ្នកសិល្បៈគួរឱ្យសរសើរតែម្ដង។ ជាក់ស្ដែងនៅក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 មុននេះ មិនត្រឹមតែមានសិល្បករថ្មីៗនិងមិនសូវល្បីប៉ុណ្ណោះទេ សូម្បីតែតារាដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ក៏មានវត្តមានឡើងផ្អៀងភោជនីយដ្ឋាន V-Friend ឬស្សីកែវផងដែរ។ លោក អៀម សុខា បានថ្លែងបញ្ជាក់ថាគ្មានអ្វីសប្បាយចិត្តជាឃើញបងប្អូនអ្នកសិល្បៈផ្ដល់កិត្តិយសឱ្យលោកដល់ម្លឹងនោះឡើយ ...

រកឃើញ បេក្ខភាព Miss Grand Cambodia 2020 ទៅកាន់ឆាកអន្តរជាតិ

រកឃើញ បេក្ខភាព Miss Grand Cambodia 2020 ទៅកាន់ឆាកអន្តរជាតិ

Miss Grand Cambodia 2020 ផ្ទុះការការគាំទ្រគួរអោយសរសើរ ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្សនាឆ្នាំនេះ។ បេក្ខនារីជាម្ចាស់មកុដ នៅក្នុងព្រឹត្តិការណ៍មួយនេះ បានទៅលើបេក្ខនារីតំណាងអោយខេត្តកំពង់ធំ កញ្ញា សេង រដ្ឋា។ នាងនឹងក្លាយជាតំណាងកម្ពុជា ចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសវេណេហ្សូអេឡា ក្នុងពេលខាងមុខ។ ការប្រកួតដែលបានធ្វើអោយយ៉ាងជោគជ័យនេះ ...

Page 1 of 12 1 2 12

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.