Month: August 2020

អាហារបំប៉នសុខភាពស្បែក Berry Clan ជាប្រភេទ  ជួយអោយស្បែកសរ ធានាទាំងគុណភាព និងសុវត្ថិភាព

អាហារបំប៉នសុខភាពស្បែក Berry Clan ជាប្រភេទ ជួយអោយស្បែកសរ ធានាទាំងគុណភាព និងសុវត្ថិភាព

Berry Clan ទទួលបានវិញ្ញាបនបត្រអនាម័យផលិតផលចំណីអាហារត្រឹមត្រូវ ពីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ហើយធានាដល់ការទទួលទាន ដោយមានទំនុកចិត្តបំផុត។ Berry clan ជាប្រភេទអាហារបំប៉ន ជំនួយដល់សុខភាពស្បែក _ ស្បែកស ស៊ីជម្ពូតាមបែបធម្មជាតិ សហើយនឹងមិនប្រែមកខ្មៅវិញទេ _ព្យាបាល និងការពារ ប្រឆាំងនឹងភាពជ្រីវជ្រួញ _ប្រឆាំងសារជាតិអុកស៊ីតកម្ម ដែលជាសារជាតិនាំឲ្យប៉ះពាល់ដល់សុខភាពស្បែកយ៉ាងខ្លាំង ...

តារាសម្តែង លី ម៉ារីណា មិនធម្មតាមែនសម័យកូវិដ១៩ បែរឡើងតំណែងទទួលការងារថ្មី

តារាសម្តែង លី ម៉ារីណា មិនធម្មតាមែនសម័យកូវិដ១៩ បែរឡើងតំណែងទទួលការងារថ្មី

ភ្នំពេញ៖ សម័យកូវិដ១៩ កំពុងបន្តប៉ះពាល់វិស័យសិល្បៈឬជាពិសេស វិស័យភាពយន្តនោះ បែរជាតារាសម្តែងល្បីអ្នកនាង លី ម៉ារីណា លេចធ្លោក្នុងចំណោមតារាជាច្រើនទទួលបានការងារថ្មី ក្លាយទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនមួយជារបស់តារាប្តីប្រពន្ធមួយគូ។ ពិតអស្ចារ្យមែនសម្រាប់តារាសម្តែង លី ម៉ារីណា ក្នុងកម្មវិធីប្រកាសជាផ្លូវការក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ HK7 ដោយមានវត្តមានអ្នកសិល្បៈ តារាបង្ហាញម៉ូត តារាសម្តែង និង តារាល្បីៗជាច្រើនរូបជាសាក្សី កាលពីរសៀលថ្ងៃទី២៩ ...

សង្ស័យចាក់សម្លាប់ស្ត្រីជាសង្សាហើយរត់ ទៅចង ក សម្លាប់ខ្លួន ក្នុងខណ្ឌកំបូល

សង្ស័យចាក់សម្លាប់ស្ត្រីជាសង្សាហើយរត់ ទៅចង ក សម្លាប់ខ្លួន ក្នុងខណ្ឌកំបូល

(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីមានករណីស្ត្រីកម្មការីនីរោងចក្រម្នាក់ត្រូវបានឃាតករដៃដល់ចាក់សម្លាប់សង្ស័យជាករណីឃាតកម្មនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ រហូតដល់ព្រឹកថ្ងៃដដែលក៍ប្រទះ ឃើញបុរសម្នាក់ចងកធ្វើអត្តឃាតនៅក្បែកន្លែងកើតហេតុខាងលើដែល។ សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន ...

ឥណ្ឌា រក្សាកងទ័ពនៅតំបន់ជម្លោះ ត្រៀមទប់ទល់ការឈ្លានពានរបស់ចិន

ឥណ្ឌា រក្សាកងទ័ពនៅតំបន់ជម្លោះ ត្រៀមទប់ទល់ការឈ្លានពានរបស់ចិន

រដ្ឋធានីញូវដេលី៖ មន្រ្ដីក្រសួងការពារជាតិឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងមិនដកកងទ័ព ចេញពីខ្សែបន្ទាត់ព្រំដែននោះទេ ហើយឥណ្ឌាកំពុងប្រុងជើងការ សម្រាប់អ្វីដែលកើតឡើង ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ឥណ្ឌាបន្ដរក្សាកងទ័ពរបស់ខ្លួន នៅតាមបន្ទាត់ព្រំដែន(LAC) ស្ថិតនៅភាគខាងកើតតំបន់ Ladakh ដែលមានជម្លោះជាមួយនឹងចិន។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងតំបន់នេះ ...

ចិន បាញ់មីស៊ីលនៅសមុទ្រចិនខាងត្បូង ដំឡើងឫទ្ធិដាក់អាមេរិក

ចិន បាញ់មីស៊ីលនៅសមុទ្រចិនខាងត្បូង ដំឡើងឫទ្ធិដាក់អាមេរិក

មន្រ្ដីក្រសួងការពារជាតិអាមេរិកមួយរូប បានថ្លែងថា ចិនបានបាញ់មីស៊ីល រយ:ចម្ងាយមធ្យម ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បង្ហាញឥទ្ធិពលយុទ្ធសាស្រ្ដ និងអធិបតេយ្យរបស់ខ្លួន ទៅលើដែនទឹកមានជម្លោះជាមួយនឹងប្រទេសជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូងនេះ។ ការបាញ់មីស៊ីល កាលពីថ្ងៃទី២៦ ខែសីហា បានធ្វើឡើង នៅក្នុងសមយុទ្ធយោធាជាបន្ដបន្ទាប់ ក្រោយពេលប្រទេសចិន មានភាពតានតឹងជាមួយនឹងអាមេរិក ជុំវិញការទាមទារសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងដាក់សម្ពាធទៅលើកោះតៃវ៉ាន់។ រដ្ឋាភិបាលទីក្រុងប៉េកាំង ...

យន្ដហោះធុនយក្សរបស់រុស្ស៊ី ដឹកគ្រឿងសឹកទៅកាន់ស៊ីរី

យន្ដហោះធុនយក្សរបស់រុស្ស៊ី ដឹកគ្រឿងសឹកទៅកាន់ស៊ីរី

រដ្ឋធានីដាម៉ាស់៖ បណ្ដាញផ្សព្វផ្សាយរបស់ស៊ីរី បានផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា នៅក្នុងសប្ដាហ៍នេះ គេឃើញយន្ដហោះដឹកទំនិញធុនធំបំផុតរបស់រុស្ស៊ី បានចុះចត នៅក្នុងប្រទេសស៊ីរី ចំនួន៧ជើង ធ្វើឲ្យគេសង័្សយថា រុស្ស៊ីកំពុងដឹកគ្រឿងសព្វាវុធ ទៅឲ្យស៊ីរី ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាម។ បើតាមប្រភពព័ត៌មាន Avia.Pro បានឲ្យដឹងថា រុស្ស៊ីបានប្រើយន្ដហោះដឹកទំនិញធុនធំប្រភេទ IL-76 ...

ប្រធានាធិបតីតួកគីព្រមានក្រិក ដើរទៅរកគ្រោះថ្នាក់ នៅលើសមរភូមិមេឌីទែរ៉ាណេ

ប្រធានាធិបតីតួកគីព្រមានក្រិក ដើរទៅរកគ្រោះថ្នាក់ នៅលើសមរភូមិមេឌីទែរ៉ាណេ

រដ្ឋធានីអង់ការ៉ា៖ ក្រោយពេលប្រទេសក្រិកប្រកាសការពារដែនអធិបតេយ្យភាព ប្រឆាំងនឹងការរំលោភបំពានពីតួកគី នោះមក ប្រធានាធិបតីតួកគី បានព្រមានដល់រដ្ឋាភិបាលអាថែនថា កំពុងតែដើរទៅរកគ្រោះថ្នាក់ នៅលើសមភូមិមេឌីទែរ៉ាណា។ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់ការ៉ា នឹងមិនធ្វើសម្បទានណាមួយដល់ប្រទេសក្រិក នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ នោះឡើយ។ លោកប្រធានាធិបតី បានព្រមានក្រិក ...

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន២៤ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន២៤ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា បានសម្រេចចិត្ដដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗរបស់ចិន ចំនួន២៤ និងមន្រ្ដីជាន់ខ្ពស់ចិនជាច្រើនរូបបន្ថែមទៀត ជាប់ពាក់ព័ន្ធនឹងការចូលរួមសាងសង់ និងធ្វើយោធូបនីយកម្ម នៅលើកោះសិប្បនិមិត្ដដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងពាណិជ្ជកម្មអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនធំៗជាច្រើនរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កងទ័ពចិន លើគម្រោងសាងសង់ នៅលើកោះសិប្បនិមិត្តដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។ ...

ឆ្មក់បង្រ្កាបហាងខារ៉ាអូខេ ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ៩៩នាក់

ឆ្មក់បង្រ្កាបហាងខារ៉ាអូខេ ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ៩៩នាក់

រាជធានីភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបហាងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ ចំនួន៩៩នាក់ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២០៦ កែងនឹងផ្លូវលេខ២០៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឆ្មក់បង្រ្កាបហាងខារ៉ាអូខេខាងលើនេះ គឺធ្វើឡើង តាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ...

កូឡុំប៊ី កំពុងត្រៀមវាយប្រហារ លើប្រទេសវេណេហ្ស៊ុយអេឡា

កូឡុំប៊ី កំពុងត្រៀមវាយប្រហារ លើប្រទេសវេណេហ្ស៊ុយអេឡា

រដ្ឋធានីបូហ្គាតា៖ ស្ថានភាពចុងក្រោយនេះ ប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា កំពុងតែ ឡើងកម្ដៅ កាន់តែខ្លាំងឡើង ហើយរដ្ឋាភិបាលទីក្រុងបូហ្គាតបានចោទប្រកាន់របបគ្រប់គ្រង នៅអាមេរិកឡាទីនមួយនេះ កំពុងស្វះស្វែងរកការទិញមីស៊ីល ពីអ៊ីរ៉ង់ និងផ្គត់ផ្គង់អាវុធដល់កងទ័ពព្រៃ ទើបកូឡុំប៊ី រៀបចំផែនការត្រៀម វាយប្រហារប្រទេសនេះ។ បើតាមបណ្ដាញផ្សព្វផ្សាយ នៅតំបន់មជ្ឈិមបូព៌ា (AMN) បានផ្សាយ នៅថ្ងៃទី២៥ ...

Page 1 of 12 1 2 12

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.