ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
ខេត្តស្វាយរៀង: នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាល និងផ្តល់អាហារសាមគ្គីជូនដល់ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រធានមណ្ឌលនិងអ្នកមេីលថែកុមារទាំងអស់ដែលបានខិត្តខំយកចិត្តទុកដាក់មិនខ្លាចនឿយហត់និងតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបានណែនាំដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ក្មួយៗបើទោះក្មួយៗចៅៗជាក្មេងកំព្រាត្រូវតស៊ូជំនះរាល់ឧបសគ្គ...