ព័ត៌មានទាន់ហេតុការណ៍

1

មកដឹងអំពីការទូទាត់លុយតាមវិធីថ្មីត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ ក្នុងសម័យកាលកូវីដ-១៩

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបន្ដលើកទឹកចិត្តឲ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ជៀសការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តឱ្យ សាធារណជនទាំងអស់ ប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក...

Read more

តាមកាប់គ្នាឆៅៗដល់ផ្ទះហូរឈាមស្រោចខ្លួនសន្លប់ស្តូកដូចក្នុងភាពយន្ត បង្កការភ្ញាក់ផ្អើលទាំង កណ្តាលយប់ !

ភ្នំពេញ៖ បុរសម្នាក់ត្រូវបុរស២នាក់ផ្សេងទៀតធ្វើសកម្មភាពកាប់រហូតរងរបួសធ្ងន់ស្ទើរដាច់ជើងខាងស្តាំបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តសារ៉ាវ័ន្តតេជោ តាមបណ្តោយផ្លូវ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរនៅតាមបណ្តោយផ្លូវ១៩ ។ លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនបង្កចំនួន២នាក់ជិះម៉ូតូPCX ប្រដាប់ទៅដោយដាវសាំងម៉ូរ៉ៃបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតាំងពីផ្លូវ១៩រហូតទៅដល់លើផ្ទះជាន់ទី២កាប់ជាច្រើនដាវ បណ្តាលឲ្យត្រូវចំជើងខាងស្តាំរបស់ជនរងគ្រោះហូរឈាមជោកសន្លប់ស្តូកស្តឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយមកដឹកយកជនរងគ្រោះទៅនឹងសង្គ្រោះនៅគ្លីនិកឯកជន ចំណែកឯជនបង្កវិញនាំគ្នារត់គេចខ្លួនបាត់ស្រមោល...

Read more

រន្ធត់នាស់បើកបររថយន្តទាំងស្រវឹងស្រាជ្រុលចង្កូតបុកកម្មករប្រមូលសំរាមស្លាប់២នាក់ទាំងយប់ !

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយកម្មករប្រមូលសំរាម២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈកំពុងតែប្រមូលសំរាម ដាក់ចូលក្នុងរថយន្ត ត្រូវរថយន្តមកបុកពេញទំហឹង កាលវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្សារពោធិ៏ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១-មានឈ្មោះ...

Read more

នារីវ័យក្មេងម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែលេចមុខយុវជន២នាក់ឆក់កាបូប ស្រែកឆោឡោទាំងយប់ !

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូទ្រីមសង់ មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីនារីវ័យក្មេងម្នាក់ត្រូវបានបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយរូបគាត់ បានជិះម៉ូតូម៉ាក ធូដេ...

Read more

នារីរូបស្រស់មួយក្រុមសប្បាយពេកផឹកស៊ីជ្រុល បើរថយន្តទាំងស្រវឹងជ្រុល បុកទម្លុះ របងផ្ទះប្រជាពលរដ្ឋ បាក់រាបដល់ដី

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសារ នារីរូបស្រស់បានបើករថយន្តLexus HS 250h មួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកទម្លុះ របងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់អស់២ផ្ទាំង និងបង្គោលអស់មួយដើម ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវចូលកោះនរាហ៍ ក្នុងភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ...

Read more

ហួសចិត្ត ! ឪពុកតិរច្ឆានគ្វាលគោជាមួយកូនឃើញឱកាសល្អចាប់រំលោភកូនខ្លួនឯងមិនទាន់សម្រេចផងសម្រាប់តែក្មេងៗមករំខាន !

បាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ បានដឹកនាំធ្វើការនាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ...

Read more

ខឹងនឹងប្រពន្ធបញ្ចេញកំហឹងលើរថយន្តបើកចេញទាំងកំរោលបុករបងថ្មបុរីពេញទំហឹងលាន់ដូចរន្ទះផ្អើលទាំងកណ្តាលយប់ !

ភ្នំពេញ៖ បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារបុរសជនជាតិចិនម្នាក់ផ្ទុះកំហឹងបើករថយន្តចេញទាំងកំរោលក្នុងល្បឿនលឿនទៅបុករបងថ្មបុរីសូនីយ៉ាងពេញទំហឹង បណ្តាលអោយបាក់ទាំងផ្ទាំងនិងប៉ើងចេញ ហើយរថយន្តបានផ្ទុះពោងទាំង២និងកំពិតជាប់ទៅមុខលែងរួចកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១បង្កការភ្ញាក់ផ្អើលនៅបុរីសូនី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបើកបុករបងនោះម៉ាកឡិចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៤៧០៥ បើកបរដោយបុរសជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ មានលំនៅឋាននៅក្បែរកន្លែងកើតហេតុខាងលើ...

Read more

ទុក្ខផ្ទួនៗ ! ខំកកាយរកមនុស្សជិត៣០នាក់កប់ខ្លួនក្នុងដីភក់ប៉ុន្មានថ្ងៃហើយមិនទាន់ឃើញអស់ផងស្រាប់ តែភ្លៀងធ្លាក់បន្ថែមទៀត !

តូក្យូ៖ រហូតមកដល់ថ្ងៃពុធនេះក្រុមសង្រ្គោះនៅប្រទេសជប៉ុនកំពុងបន្តតាមស្វែងរកមនុស្ស២៧នាក់ ដែលនៅបាត់ខ្លួននៅឡើយខណៈមនុស្ស៧នាក់បានស្លាប់ ក្រោយការធ្លាក់ភ្លៀងខ្លាំងបានបង្កឲ្យមានគ្រោះរអិលបាក់ដី នៅភាគកណ្តាលប្រទេសកាលពី៤ថ្ងៃមុន ។ នេះបើយោងតាមសារព័ត៌មានReuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។ ចាប់តាំងពីមានគ្រោះរអិលបាក់ដីដ៏អាក្រក់នេះមានរយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយក្តីប៉ុន្តែប៉ូលិស កងទ័ព និងភ្នាក់ងារពន្លត់អគ្គីភ័យសរុបប្រហែល ១,១០០នាក់កំពុងប្រឹងប្រែងស្វែងរកអ្នកដែលនៅបន្តបាត់ខ្លួនយ៉ាងសកម្មដដែល ខណៈការព្យាករបានបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលអាចបង្កការ លំបាក់ដល់ប្រតិបត្តិការជួយសង្រ្គោះ...

Read more

ភ័យលួសព្រលឹង អាងមានកាំភ្លើងគ្រាន់តែប្រពន្ធសួររឿងលួចបានស្រីសោះខឹងទាញកាំភ្លើងបាញ់គំរាម ផ្អើលទាំងយប់ !

បាត់ដំបង ៖ សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីបានទាញកាំភ្លើងខ្លីបាញ់គំរាមប្រពន្ធចំនួន០២គ្រាប់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៦ កក្កដា នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ដោយសារតែខឹងប្រពន្ធដែលចេះតែសួរដេញដោលរឿងលួចមានស្រីថ្មី ។ បើតាមរបាយបាការណ៍អធិការនគរបាលស្រុករុក្ខគិរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាន វិទ្ធី អាយុ៤៩ឆ្នាំ រីឯប្រពន្ធឈ្មោះ ឆោម អេម អាយុ៥៣ឆ្នាំ...

Read more

ដឹងហើយស្លុតចិត្ត ! ប្រជាជនក្នុងប្រទេសទាំង៤នេះកំពុងប្រឈមនឹងការជន់លិចពីនីវ៉ូទឹកសមុទ្រដែលកើនឡើងរាល់ឆ្នាំ !

បាងកក៖ ប្រទេសចំនួន៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនរាប់លាននាក់កំពុងប្រឈមមុខនឹង គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្កឡើងដោយការកើនឡើងកម្រិតទឹកសមុទ្រ ។ នេះបើយោង តាមការសិក្សាស្រាវជ្រាវថ្មីមួយតាមរយៈរូបភាពផ្កាយរណបដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។ វិទ្យាស្ថានស្រាវជ្រាវ Deltares ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ បានសិក្សារស្រាវជ្រាវតាម រយៈផ្កាយរណបបានឲ្យដឹងថាបណ្ដាប្រទេសនៅតំបន់ទំនាប ដែលងាយរងគ្រោះជាងគេ ដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រ...

Read more
Page 1 of 94 1 2 94

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.