សន្តិសុខសង្គម

4

បុរសម្នាក់ស៊ីឈ្នួលបើករថយន្ដដឹកម្រេច ភ្លើងឆេះហ្មត់

ខេត្តមណ្ឌលគិរី៖ រថយន្ដមួយគ្រឿងកំពុងបើកបរតាមផ្លូវ ស្រាប់តែអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅប៉ូលិសឲ្យមកជួយអន្ដរាគមន៍ កាលពីវេលាម៉ោង១២ និង៣៨នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែរភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានគ្រោះអគ្គិភ័យនោះ មានបុរសម្នាក់បើករថយន្ដស៊ីឈ្នួលឲ្យម្ចាស់រថយន្ដ ដោយដឹកម្រេច ចេញពីពូជ្រៃ...

Read more

បុរសម្នាក់ក្លែងខ្លួនធ្វើជាប៉េអឹម និងសន្ដិសុខ បន្លំចូលអគារកំពុងសាងសង់

រាជធានីភ្នំពេញ៖ បុរសម្នាក់បានក្លែងខ្លួនធ្វើជាមន្រ្ដីកងរាជអាវុធហត្ថ និងសន្ដិសុខ បន្លំខ្លួនចូលទៅក្នុងអគារកំពុងសាងសង់ តែត្រូវបែកការ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅទល់មុខក្រសួងបរិស្ថាន។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនោះ មានបុរសម្នាក់បានក្លែងខ្លួន ធ្វើជាសន្តិសុខផង និងជាមន្ត្រីប៉េអឹម ហើយដើរចូលមកក្នុងការដ្ឋានសំណង់ខាងលើ។ ប៉ុន្ដែនៅពេលនោះ សន្ដិសុខយាម នៅក្នុងការដ្ឋានបានឃាត់សួរនាំ...

Read more

បញ្ជូនសកម្មជនការពារបរិស្ថាន៣នាក់ ទៅតុលាការភ្នំពេញ

រាជធានីភ្នំពេញ៖ យុវជន៣នាក់អះអាងជាសកម្មជនការពារបរិស្ថាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ ប្រភពព័ត៌មានពីមន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនទាំង៣នាក់ ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីនោះ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង...

Read more

ស្រ្ដីបរទេសម្នាក់ ធ្លាក់ពីលើអគារខុនដូស្លាប់ មិនដឹងមូលហេតុ

រាជធានីភ្នំពេញ៖ ស្រ្ដីជនជាតិបរទេសម្នាក់ ធ្លាក់ពីលើអគារខុនដូ Sky Lar ជាន់ទី២៤ បណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មន្រ្ដីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ជាជនបរទេស...

Read more

មន្រ្ដីយោធាម្នាក់ផ្ទុះភ្លើងប្រចណ្ឌ ទាញពូថៅកាប់ប្រពន្ធ រួចចងកបញ្ចប់ខ្លួនឯង

ខេត្តតាកែវ៖ មន្រ្ដីយោធាម្នាក់បានផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅទាញពូថៅកាប់ប្រហារមកលើប្រពន្ធរបស់ខ្លួន ចំនួន៤ពូថៅ ហើយរត់ទៅចងកសម្លាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនសង័្សយជាប្ដីតែងតែប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួនជាមួយនឹងបុរសផ្សេង។ លុះមកដល់វេលាខាងលើ ស្រាប់តែបុរសជាប្ដីបានទាញពូថៅកាប់ប្រហារទៅលើប្រពន្ធ ចំនួន៤ពូថៅ...

Read more

ផឹកស៊ីស្រវឹង ផ្ទុះភ្លើងប្រចណ្ឌចាក់សម្លាប់សង្សារ រួចអារកខ្លួនឯង

រាជធានីភ្នំពេញ៖ បុរសកំណាចម្នាក់ កំពុងផឹកស៊ីជុំគ្នាយ៉ាងសប្បាយរីករាយ ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅចាក់សង្សារទាំងកម្រោល បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ហើយអារកខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបុរីលឹមឈានហាក់ចម្ការដូង ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើឃាតកម្មនោះ ជនសង័្សយបានព័ទ្ធវង់ផឹកស៊ីជាមួយនឹងស្រ្ដីរងគ្រោះជាសង្សារយ៉ាងសប្បាយរីករាយ។...

Read more

រថយន្ដដឹកម្រេចមួយគ្រឿង កំពុងបើកបរ ភ្លើងឆាបឆេះហ្មត់

ខេត្តមណ្ឌលគិរី៖ រថយន្ដដឹកម្រេចមួយគ្រឿង កំពុងបើកបរតាមផ្លូវ ស្រាប់តែឆ្លងចរន្ដអគ្គិសនី ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៧៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគ្រោះអគ្គិភ័យនោះ គេឃើញរថយន្ដមួយគ្រឿង...

Read more

សង្ស័យចាក់សម្លាប់ស្ត្រីជាសង្សាហើយរត់ ទៅចង ក សម្លាប់ខ្លួន ក្នុងខណ្ឌកំបូល

(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីមានករណីស្ត្រីកម្មការីនីរោងចក្រម្នាក់ត្រូវបានឃាតករដៃដល់ចាក់សម្លាប់សង្ស័យជាករណីឃាតកម្មនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ រហូតដល់ព្រឹកថ្ងៃដដែលក៍ប្រទះ ឃើញបុរសម្នាក់ចងកធ្វើអត្តឃាតនៅក្បែកន្លែងកើតហេតុខាងលើដែល។ សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន...

Read more

ឆ្មក់បង្រ្កាបហាងខារ៉ាអូខេ ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ៩៩នាក់

រាជធានីភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបហាងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ ចំនួន៩៩នាក់ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២០៦ កែងនឹងផ្លូវលេខ២០៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឆ្មក់បង្រ្កាបហាងខារ៉ាអូខេខាងលើនេះ គឺធ្វើឡើង តាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស...

Read more

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៦ នាក់ ជាបន្តបន្ទាប់ ករណី អំពើលួច ក្លែងបន្លំ និង សមគំនិត

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី អំពើលួច ស្លាកលេខរថយន្តនិង ក្លែង បន្លំឯកសារសាធារណៈ និងសម គំនិតទទួលផលចោរកម្ម ។កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលដំណឹងពីជនរងគ្រោះដែលបានរកឃើញស្លាកលេខរថយន្តរបស់ខ្លួនស្លាកលេខ 2AY-9021...

Read more
Page 201 of 210 1 200 201 202 210

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.