ព្រឹត្តិការណ៍បង្ហាញស្នាដៃគំនូរដ៏ធំបំផុតក្នុងប្រទេសកម្ពុជា Murals For Cambodia Festival បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម នៅឯគម្រោងខុនដូ Urban Village & Factory Phnom Penh
ព្រឹត្តិការណ៍ Murals For Cambodia Festival បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ដោយមានអ្នកចូលរួមកម្សាន្តរាប់ពាន់នាក់ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ព្រឹត្តិការណ៍នេះផងដែរត្រូវបានផ្តួចផ្តើមដោយលោកហ្វុងគី (Fonki) ដែលជាអនិជនខ្មែរបារាំង ព្រមទាំងបានរៀបចំដោយសាលសិល្បៈ FT Gallery ហើយបានប្រារព្ធទៅនៅបរិវេណគម្រោងខុនដូ Urban Village & មជ្ឍមណ្ឌលច្នៃប្រឌិត ...