អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ...