(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីមានករណីស្ត្រីកម្មការីនីរោងចក្រម្នាក់ត្រូវបានឃាតករដៃដល់ចាក់សម្លាប់សង្ស័យជាករណីឃាតកម្មនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ រហូតដល់ព្រឹកថ្ងៃដដែលក៍ប្រទះ
ឃើញបុរសម្នាក់ចងកធ្វើអត្តឃាតនៅក្បែកន្លែងកើតហេតុខាងលើដែល។
សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។
ចំណែកបុរសដែលចងកធ្វើអត្តឃាតមនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែគ្រាន់តែដឹងថាជាសង្សាស្ត្រីរងគ្រោះខាងលើ។
តែទោសជាយ៉ាងណាក៏ដោយសមត្តកិច្ចជំនាញកំពុងពិនិត្យនិងធ្វើកុសលវិច័យ យ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីទាំង២
ខាងលើនេះថា អាចពាក់ព័ន្ធនឹង គ្នាឬក៍ជារឿងផ្សេង ៕