ថៃចេញមុខហើយ! លោក ប្រាយុទ្ធ ថាថៃ បានត្រៀមខ្លួនទទួលយកជនភៀសខ្លួន មីយ៉ាន់ម៉ា រាប់ពាន់នាក់
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃចន្ទថា ថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលកំពុងជួបការគំរាមកំហែង។ រដ្ឋាភិបាលថាមនុស្សរាប់ពាន់នាក់ទៀតនឹងឆ្លងកាត់ព្រំដែនចូលប្រទេសថៃ។ នេះបើតាមការឱ្យដឹងពី Nikkei Asia។ លោកប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ "យើងមិនចង់អោយមានការជម្លៀសចេញចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏ត្រូវគោរពសិទ្ធិមនុស្សផងដែរ" ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ ''យើងបានរៀបចំតំបន់មួយសម្រាប់អ្នកឆ្លងចូលព្រំដែនប្រទេសយើង។ ចំពោះការរៀបចំទីជំរកសម្រាប់ជនភៀសខ្លួនយើងមិនទាន់បានគិតអំពីបញ្ហានេះនៅឡើយទេ'' ។ មនុស្សជាច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ...