ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋ០៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង
១៨និង៤៥នាទីល្ងាចថ្ងៃ ទី២២ ខែសីហា ឆ្នាំ
២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៨៦
និងផ្លូវ៣៩០ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទីទ១ឈ្មោះ កែវ ហ៊ី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ម្ចាស់ផ្ទះទី២ឈ្មោះ សោម សារឿន ភេទ
ប្រុស អាយុ៦៣ឆ្នាំ ជជនជាតិខ្មែរ មុខរបរនៅផ្ទះ ។និងម្ចាស់ផ្ទះទី៣មិនស្គាល់ឈ្មោះ។
ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប្រភេទសំណង់ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល ៦ ម៉ែត្រគុណនិង៨ម៉ែត្រ ខូចខាតសំភារៈ ឆេះផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល ៦ម៉ែត្រ គុណ ៨ម៉ែត្រ ចំនួន ០៣ ខ្នងផ្ទះអស់ទាំងស្រុងក្នុងគ្រោះអគ្គីភ័យនេះមិនមានអ្នករងរបួសនិងស្លាប់នោះទេ។
យោងតាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់លឺសូរសំលេងផ្ទុះចេញពីខាងក្រោយផ្ទះរបស់គាត់ រួចរូបគាត់បានចេញមកខាងក្រៅសំឡឹងទៅលើក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យរូបគាត់ភិតភ័យស្រែកប្រាប់គេឯងនិងរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តាគមន៏ឲ្យមកបាញ់ជាបន្តបន្ទាប់ជាច្រើនគ្រឿង។
រថយន្តការិយាល័យ អគ្គិភ័យ ចំនួន ១០គ្រឿងប្រេីប្រាស់អស់២០ឡាន រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ។រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយឡាន ។រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC
ទីក្រុងកោះពេជ្រចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២ឡាន ។រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួនមួយគ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ។រថយន្ត
អគ្គិភ័យទីក្រុងអូរឡាំព្យាចំនួនមួយគ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន
រលត់ទៅវិញនៅម៉ោង០៧និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។