បាងកក៖ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗកើនឡើងរហូតដល់ទៅចំនួន ១៦,៥៣៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតរបស់ប្រទេសថៃ ។ នេះបើយោងតាមក្រសួងសុខាភិបាលថៃនៅទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ។ ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៣៣១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២០២ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ...
Read moreអាល្លឺម៉ង៖ សន្ធឹកផ្ទុះយ៉ាងខ្លាំងបង្កជាអណ្តាតភ្លើងឆេះរោងចក្រគីមីនៅសួនឧស្សាហកម្មគីមីមួយកន្លែង បង្កឲ្យមានការផ្ញាក់ផ្អើលឆោឡោដោយសារផ្សែងពុលជះសាយភាយពេញតំបន់នៅភាគខាងលេចក្រុង Leverkusen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ បើតាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រគីមីដែលឆាបឆេះផ្សែងខ្មួលខ្មាញ់យ៉ាងសន្ធោសន្ធៅខាងលើនេះស្ថិតនៅក្នុងសួនឧស្សាហកម្ម Chempark ដែលនៅក្នុងសួនឧស្សាហកម្មនេះមានរោងចក្រមួយចំនួន រួមមានក្រុមហ៊ុន Bayer និង ក្រុមហ៊ុន Lanxess ជាដើម ។...
Read moreជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងករណី Covid ១៩ និងការបរាជ័យរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់បញ្ហានេះ ទោះបីជាមានវិធានការរឹតត្បិតយ៉ាងណាក៏ដោយ។ គិតត្រឹមថ្ងៃទី ២២ ខែកក្កដាមានការឆ្លងជាផ្លូវការចំនួន ៤៥៣.១៣២ COVID-១៩ ដែលមានអ្នកស្លាប់ចំនួន ៣.៦៩៧ នាក់។ អ្នកជំនាញផ្នែកសុខភាពបាននិយាយថាការកើនឡើងនៃករណី កើត និងចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃត្រូវបាន រាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ ទីប្រជុំជន ដែលកំពុងលេចធ្លោនៅក្នុងប្រទេស។...
Read moreខេត្ត khovd ក្នុងប្រទេស ម៉ុងហ្គោលី គឺជាតំបន់សំខាន់មួយដែលអាចមើលឃើញពីភាពចម្រុះ នៃជាតិសាសន៍ របស់ពួកគេ។ ហើយអង្គការយូណេស្កូបានចុះក្នុងបញ្ជីសរុប ១៥កន្លែង ក្នុងប្រទេស ម៉ុងហ្គោលី ជាតំបន់បេតិកភណ្ឌ ពិភពលោក ។ ដោយក្នុងនោះបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាង ១០ ដែលជាទម្រង់វប្បធម៌ដើមរបស់ពួកគេ។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពប្រទេសមួយនេះ មានគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌...
Read moreលោកតាវ័យចំណាស់ម្នាក់ក្រោយបាត់ខ្លួនក្នុងហេតុការធ្លាក់យន្តហោះ៤៥ ឆ្នាំមុន ស្រាប់តែពេលនេះ បានវិលត្រឡប់មករកសាច់ញាតិនៅស្រុកកំណើតវិញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងអរស្ទើរហោះ ដោយ សារមិននឹកស្មានថានៅមានជីវិតរួចផុតពីហេតុការណ៍អាក្រក់នោះទេ ។ លោកតាមម្នាក់នេះឈ្មោះ Sajid Thungal បច្ចប្បន្នអាយុ ៧០ ឆ្នាំបានចាកចេញពីស្រុកកំណើតនៅខេត្ត Kottayam រដ្ឋ Kerela ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៧៤ ដើម្បីទៅធ្វើការនៅសមុទ្រពែរ្យ ជាអ្នករៀបចំកម្មវិធីសម្រាប់អ្នកចម្រៀង...
Read moreណានជីង៖ ភាគខាងកើតប្រទេសចិន បានបង្កើនកម្រិតប្រកាសអាសន្នចំពោះគ្រោះទឹកជំនន់ នៅតាមផ្នែកជាច្រើននៃដងទន្លេ និងប្រឡាយ ក្នុងថ្ងៃអង្គារនេះ ខណៈព្យុះទីហ្វុងអ៉ីនហ្វា (In-Fa) កំពុងបក់បោកនៅក្នុងខេត្តនេះ។ នេះបើយោងតាមនាយកដ្ឋានធនធានទឹកខេត្តជាំងស៊ូ (Jiangsu) បានប្រកាសឲ្យដឹងដែលដកស្រង់ផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ នាយកដ្ឋានធនធានទឹកខេត្ត Jiangsu បានឱ្យដឹងថា...
Read moreចិន៖ ព្យុះខ្សាច់យ៉ាងធំមហិមាបានបោកបក់លេបត្របាក់យ៉ាងកំរោលជិតឈឹងនូវទីក្រុងមួយរបស់ ប្រទេសចិន ដែលមើលទៅហាក់ដូចជាទិដ្ឋភាពក្នុងខ្សែរភាពយន្តធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ ផ្អើលបន្ទាប់ពីបានឃើញនូវហេតុការណ៍នេះ ។ ទិដ្ឋភាពព្យុះខ្សាច់ដ៏ធំមហិមានេះ ត្រូវបានគេថតបង្ហោះនៅក្នុងបណ្តាញសង្គម ដែលបានកើតឡើង នៅទីក្រុង Dunhuang ប្រទេសចិន ដោយបានលេបត្របាក់លុបបន្តិចម្តងៗរហូតកប់ចុលក្នុងអ័ពព្យុះ ខ្សាច់នេះ ដែលព្យុះនេះបានធ្វើដំណើរមកពីវាលខ្សាច់ Gobi កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។...
Read moreឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីបង្កឡើងដោយភ្លៀងមូសុង នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សរាប់រយនាក់ទៀតដែលកំពុងបាត់ខ្លួន ។ នេះបើយោងតាមមន្រ្តីឥណ្ឌាជម្រាបកាលពីពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ។ បើតាមភពខាងលើនេះបានជម្រាបឲ្យដឹងបន្តថា ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារភ្លៀងខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីការធ្លាក់ភ្លៀងបន្ថែមទៀតក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ ។ សូមជម្រាបថា ជារឿយៗនៅពេលមានទឹកជំនន់គេតែសង្កេតឃើញមានហេតុការណ៍ការបាក់ដីដ៏...
Read moreកាលីហ្វ័រញ៉ា៖ អណ្តាតភ្លើងក្រហមច្រាលឆ្អៅពាសពេញផ្ទៃមេឃកំពុងលេបត្របាក់ព្រៃឈើដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានលាយឡំគ្នាជាមួយភ្លើងឆេះព្រៃតូចផ្សេងៗទៀត ដោយរួមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផង ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងតស៊ូពន្លត់យ៉ាងស្រស្រាក់ស្រាំ ។ នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ ក្រុមមន្ត្រីពន្លត់អគ្គីភ័យបានឲ្យដឹងថា ភ្លើងឆេះព្រៃ Dixie Fire ដែលបានឆាបឆេះតាំងពីថ្ងៃទី១៤ ខែកក្កដាមក បានបំផ្លាញផ្ទះរាប់សិបខ្នង...
Read moreថៃ៖ រលក់ទី៣នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃកាន់តែផ្ទុះការឆ្លងខ្លាំងឡើងៗ ដែលជាក្តីកង្វល់មួយ យ៉ាងធំរបស់អាជ្ញាធរដោយសារឥទ្ធិពលនៃការរីកសាយភាយជំងឺនេះលឿនរហ័សពេកដែលឈានដល់កម្រិតមួយដែលពិបាកនឹងទប់ទលខ្លាំងណាស់ ។ បើតាមក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញករណីឆ្លងថ្មីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ មានរហូតដល់១៥៣៧៦នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន៨៧នាក់ត្រឹមរយៈពេល២៤ ម៉ោងតែប៉ុណ្ណោះ ។ រហូតដល់ពេលនេះចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនរហូតដល់ ៤៨៣៨១៥នាក់ និងចំនួនអ្នកស្លាប់សរុបចំនួន៤០០០នាក់ ។ សូមជម្រាបថា ចំនួនតួលេខដែលត្រូវបានរកឃើញនេះជាតួលេខដែលខ្ពស់បំផុតដែលប្រទេសនេះមិន ធ្លាប់ពីមុនមកគិតចាប់តាំងពីជំងឺដ៏សាហាវមួយនេះបានរាតត្បាតឡើង...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com