ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីបង្កឡើងដោយភ្លៀងមូសុង នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សរាប់រយនាក់ទៀតដែលកំពុងបាត់ខ្លួន ។ នេះបើយោងតាមមន្រ្តីឥណ្ឌាជម្រាបកាលពីពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមភពខាងលើនេះបានជម្រាបឲ្យដឹងបន្តថា ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារភ្លៀងខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីការធ្លាក់ភ្លៀងបន្ថែមទៀតក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ ។
សូមជម្រាបថា ជារឿយៗនៅពេលមានទឹកជំនន់គេតែសង្កេតឃើញមានហេតុការណ៍ការបាក់ដីដ៏ អាក្រក់បែបនេះតែងតើតមានឡើងជាញឹកញាប់ក្នុងរដូវភ្លៀងមូសុងនៅប្រទេសឥណ្ឌា ដោយសារ លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនសាងសង់មិនមានភាពរឹងមាំ ។ កាលពីពេលកន្លងទៅថ្មីៗ នេះក៏មានហេតុ ការប្រហាក់ប្រហែលគ្នានេះកើតឡើងក្នុងប្រទេសមួយនេះដែរ ៕