ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងករណី Covid ១៩ និងការបរាជ័យរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់បញ្ហានេះ ទោះបីជាមានវិធានការរឹតត្បិតយ៉ាងណាក៏ដោយ។
គិតត្រឹមថ្ងៃទី ២២ ខែកក្កដាមានការឆ្លងជាផ្លូវការចំនួន ៤៥៣.១៣២ COVID-១៩ ដែលមានអ្នកស្លាប់ចំនួន ៣.៦៩៧ នាក់។ អ្នកជំនាញផ្នែកសុខភាពបាននិយាយថាការកើនឡើងនៃករណី កើត និងចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃត្រូវបាន រាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ ទីប្រជុំជន ដែលកំពុងលេចធ្លោនៅក្នុងប្រទេស។
រោគរាតត្បាត កូវីដ ១៩ បាននាំឱ្យមានការកើនឡើងនូវ ភាពក្រីក្រនិងភាពអត់ការងារធ្វើ និងមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសលើកម្មវិធីចាក់វ៉ាក់សាំង Covid ១៩ ដែលត្រូវបានគេមើលឃើញថាមានប្រហែល ៥% នៃប្រជាជនទាំងអស់ដែលបានចាក់វ៉ាក់សាំង។
រដ្ឋាភិបាលបានដាក់ចេញនូវវិធានការតឹងរឹងរួមទាំង ដាក់បម្រាមគោចរ នៅទីក្រុងបាងកក និងខេត្តជាប់គ្នា ចំនួន ៥ ក្នុងរយៈពេលពីរសប្តាហ៍ នៅពេលដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ចំនួនអ្នកឆ្លងថ្មី Covid-19 ដែលកំពុងកើនឡើង។
ភោជនីដ្ឋាននានាត្រូវបិទនៅម៉ោង ៨ យប់ ដោយអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម គ្មានសេវាដឹកជញ្ជូនសាធារណៈ ចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៤ ព្រឹក បិទសួនសាធារណៈ នៅម៉ោង ៩ យប់ ការបិទអាជីវកម្មដែលប្រឈមនឹងការឆ្លងមេរោគកូវីដ១៩ ដូចក្លឹបរាត្រី និងហាងម៉ាស្សាបែបប្រពៃណីជាដើម៕