ថៃ៖ រលក់ទី៣នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃកាន់តែផ្ទុះការឆ្លងខ្លាំងឡើងៗ ដែលជាក្តីកង្វល់មួយ យ៉ាងធំរបស់អាជ្ញាធរដោយសារឥទ្ធិពលនៃការរីកសាយភាយជំងឺនេះលឿនរហ័សពេកដែលឈានដល់កម្រិតមួយដែលពិបាកនឹងទប់ទលខ្លាំងណាស់ ។
បើតាមក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញករណីឆ្លងថ្មីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ មានរហូតដល់១៥៣៧៦នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន៨៧នាក់ត្រឹមរយៈពេល២៤ ម៉ោងតែប៉ុណ្ណោះ ។ រហូតដល់ពេលនេះចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនរហូតដល់ ៤៨៣៨១៥នាក់ និងចំនួនអ្នកស្លាប់សរុបចំនួន៤០០០នាក់ ។
សូមជម្រាបថា ចំនួនតួលេខដែលត្រូវបានរកឃើញនេះជាតួលេខដែលខ្ពស់បំផុតដែលប្រទេសនេះមិន ធ្លាប់ពីមុនមកគិតចាប់តាំងពីជំងឺដ៏សាហាវមួយនេះបានរាតត្បាតឡើង ។ ទន្ទឹមនឹងស្ថានភាពហក់ឡើង ខ្លាំងនៃការីករាលដាលជំងឺនេះ នាយករដ្ឋមន្ត្រីថៃបានព្រមានដល់ប្រជាពលរដ្ឋឲ្យ ចូលរួមទប់ស្កាត់ទាំង អស់គ្នា បើមិនដូច្នោះទេស្ថានការនឹងពិបាកស្រោចស្រង់ហើយ ៕