លោកតាវ័យចំណាស់ម្នាក់ក្រោយបាត់ខ្លួនក្នុងហេតុការធ្លាក់យន្តហោះ៤៥ ឆ្នាំមុន ស្រាប់តែពេលនេះ បានវិលត្រឡប់មករកសាច់ញាតិនៅស្រុកកំណើតវិញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងអរស្ទើរហោះ ដោយ សារមិននឹកស្មានថានៅមានជីវិតរួចផុតពីហេតុការណ៍អាក្រក់នោះទេ ។
លោកតាមម្នាក់នេះឈ្មោះ Sajid Thungal បច្ចប្បន្នអាយុ ៧០ ឆ្នាំបានចាកចេញពីស្រុកកំណើតនៅខេត្ត Kottayam រដ្ឋ Kerela ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៧៤ ដើម្បីទៅធ្វើការនៅសមុទ្រពែរ្យ ជាអ្នករៀបចំកម្មវិធីសម្រាប់អ្នកចម្រៀង និងអ្នករាំពីប្រទេសឲណ្ឌានៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់ ដោយកាលពីពេលនោះលោកតាមមានអាយុទើបតែ២២ឆ្នាំតែប៉ុណ្ណោះ ។
រយៈពេល២ឆ្នាំក្រោយពោលគឺនៅខែតុលា ឆ្នាំ១៩៧៦ ក្រុមសម្តែងដែលលោកតា Sajid Thungal ធ្វើជាមួយនោះត្រូវបានគេផ្តល់ដំណឹងមកថាស្លាប់ទាំងអស់គ្នាក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ ។ ប៉ុន្តែសំណាងណាស់ដែលលោកតា Sajid Thungal បានរួចផុតជីវិតពីហេតុនេះ ។ ចំណែកគ្រួសាររបស់លោកតាបានគិតថាប្រហែលជាលោកតាស្លាប់ក្នុងហេតុការណ៍នោះដែរ ។
លុះនៅឆ្នាំ១៩៨២ក្រោយពីលោកតាបានទៅរស់នៅទីក្រុង Bumbai លោកតាមមិនបានទាក់ទងមកក្រុមគ្រួសារនោះឡើយ ដោយសារលោកតាគិតថាខ្លួនបរាជ័យនឹងការងារ ។ បើតាមប្រសាសន៍របស់លោកតាបាននិយាយថា ក្រោយពីគាត់ធ្វើការរកប្រាក់នៅ Bumbai បានច្រើនទើបរូបគាត់ទាក់ទងមកខាងគ្រួសារ ។
ប៉ុន្តែជាអកុសកាលពី២ឆ្នាំមុនមិត្តភ័ក្ររបស់លោកតា Sajid Thungal ឃើញសភាពគាត់លំបាកពេកបានហៅមករកន្លែងជ្រកកោនមួយដោយរូបលោកតាមិនដែលរំលឹកពីក្រុមគ្រួសារនោះឡើយ ។ លុះក្រោយមកលោកតាបានធ្វើដំណើរមកដល់រដ្ឋ Kerela ជាស្រុកកំណើតហើយបានសួរអ្នកស្រុកភូមិពីដំណឹងគ្រួសារ សំណាងណាស់ដែលអ្នកទាំងនោះស្គាល់គ្រួសាររបស់លោកតាហើយបានទាក់ទងតាមរយៈវីដេអូខលមកខាងក្រុមគួ្រសារថែមទៀត ។