ចិន៖ ព្យុះខ្សាច់យ៉ាងធំមហិមាបានបោកបក់លេបត្របាក់យ៉ាងកំរោលជិតឈឹងនូវទីក្រុងមួយរបស់ ប្រទេសចិន ដែលមើលទៅហាក់ដូចជាទិដ្ឋភាពក្នុងខ្សែរភាពយន្តធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ ផ្អើលបន្ទាប់ពីបានឃើញនូវហេតុការណ៍នេះ ។
ទិដ្ឋភាពព្យុះខ្សាច់ដ៏ធំមហិមានេះ ត្រូវបានគេថតបង្ហោះនៅក្នុងបណ្តាញសង្គម ដែលបានកើតឡើង នៅទីក្រុង Dunhuang ប្រទេសចិន ដោយបានលេបត្របាក់លុបបន្តិចម្តងៗរហូតកប់ចុលក្នុងអ័ពព្យុះ ខ្សាច់នេះ ដែលព្យុះនេះបានធ្វើដំណើរមកពីវាលខ្សាច់ Gobi កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។
គេសង្កេតឃើញអគារទាប់ខ្ពស់ តូចធំនានា ត្រូវបានលិចចូលក្នុងអ័ពនៃព្យុះខ្សាច់ដ៏កំណាចនេះបាត់ ស្រមោលយ៉ាងសន្សឹមៗ ដែលទិដ្ឋភាពទាំងនេះគេធ្លាប់តែឃើញនៅក្នុងខ្សែរភាពយន្តតែប៉ុណ្ណោះ ៕