Month: July 2021

វីរុសបម្លែងថ្មី Delta កំពុងវាយលុកប្រទេសរុស្សីយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយ ថ្ងៃជាង៦០០នាក់ !

វីរុសបម្លែងថ្មី Delta កំពុងវាយលុកប្រទេសរុស្សីយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយ ថ្ងៃជាង៦០០នាក់ !

ម៉ូស្គូ៖ រុស្សីកំពុងទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលបម្លែងខ្លួនថ្មី Delta ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សចំនួន ៦៧២នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ កំពុងរាតត្បាតធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុងម៉ូស្គូ ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ...

ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®)  បានធ្វើការបរិច្ចាគបន្ទប់ទឹកអនាម័យដល់  សាលាមួយកន្លែងក្នុងខេត្តកំពង់ចាម

ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®)  បានធ្វើការបរិច្ចាគបន្ទប់ទឹកអនាម័យដល់ សាលាមួយកន្លែងក្នុងខេត្តកំពង់ចាម

ថ្ងៃទី៣០ ខែឧសភា​ ២០២១,- Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពទទួលបានអនាម័យឱ្យបានប្រសើរជាងមុន ដោយថ្ងៃនេះបានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលរួមមាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ដែលជាសាលារៀនមួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។ សកម្មភាពនេះគឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសំរាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេស។   ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ...

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្ត្រ និងវិធានការសំខាន់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាព

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្ត្រ និងវិធានការសំខាន់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ក្នុងនោះរួមមាន ខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមានទី១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ទី២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ទី៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ...

រកឃើញប្រភេទសត្វកម្រទៀតហើយ ខ្លាឃ្មុំធំ ដែលជិតផុតពូជនៅលើពិភពលោកកំពុងលាក់ខ្លួនរស់នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា !

រកឃើញប្រភេទសត្វកម្រទៀតហើយ ខ្លាឃ្មុំធំ ដែលជិតផុតពូជនៅលើពិភពលោកកំពុងលាក់ខ្លួនរស់នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា !

ភ្នំពេញ៖ ប្រភេទខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតនៅក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ស្ថិតនៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES ពេលនេះកំពុងមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ។ ...

ឃោឃៅណាស់ជនជាតិចិនមួយក្រុម ចាប់ជនរងគ្រោះដាក់ខ្នោះដៃហើយថែមទាំងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់១០ម៉ឺនដុល្លារទៀត !

ឃោឃៅណាស់ជនជាតិចិនមួយក្រុម ចាប់ជនរងគ្រោះដាក់ខ្នោះដៃហើយថែមទាំងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់១០ម៉ឺនដុល្លារទៀត !

ភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សឿ ឡងឌី ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះលើជនជាតិចិនចំនួន៣នាក់ ជាប់ចោទពីបទ កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើអាវុធ ដោយចាប់ជនរងគ្រោះដាក់ខ្នោះដៃ និងប្រើប្រាស់ឧបករណ៍ឆក់ជំរិតទារប្រាក់ធ្វើឲ្យខូចខាតដោយចេតនា បើករថយន្តបុកបណ្តាលឲ្យខូចខាតរថយន្ត២ គ្រឿង និងបុរបងផ្ទះបណ្តាលឲ្យខូចខាត និងប្រើប្រាស់ឯកសារសាធារណៈក្លែងគឺពាក់ផ្លាកលេខរថយន្តដោគ្មានសិទ្ធិ ...

បុរសវ័យចំណាស់ជាងគេនៅលើពិភពលោកបានរកឃើញហើយ ក្នុងអាយុជាង១១២ឆ្នាំ !

បុរសវ័យចំណាស់ជាងគេនៅលើពិភពលោកបានរកឃើញហើយ ក្នុងអាយុជាង១១២ឆ្នាំ !

បុរសវ័យចំណាស់ម្នាក់ឈ្មោះ Marguez មកពី Puerto Rico បានបំបែកកំណត់ត្រាពិភពលោកថ្មី ដែលជាមនុស្សមានមានវ័យចំណាស់បំផុតនៅលើពិភពលោកដែលមានជា១១២ឆ្នាំ ។ នេះបើយោងតាមសៀវភៅកំណត់ត្រាឯកត្តកម្មពិភពលោក ដែលបានចេញផ្សាយនៅលើវេបសាយរបស់ខ្លួនកាលពីពេលថ្មីៗនេះ ។ បុរសវ័យចំណាស់រូបនេះកើតនៅ Carolina ស្ថិតនៅភាគខាងកើតក្រុង San Juan នៃដែនដី Puerto Rico ក្នុងឆ្នាំ១៩០៨ ...

ទីបំផុតតារាសម្តែងជើងចាស់ភេទទី៣នាយពាងត្រូវបានជំងឺកូវីដ-១៩ ឆក់យកជីវិតទៅបាត់ !

ទីបំផុតតារាសម្តែងជើងចាស់ភេទទី៣នាយពាងត្រូវបានជំងឺកូវីដ-១៩ ឆក់យកជីវិតទៅបាត់ !

ភ្នំពេញ៖ នាយ ពាង តារាសម្តែងជើងចាស់ភេទទី៣ បន្ទាប់ពីខិតខំប្រយុទ្ធប្រឆាំងព្យាបាលជំងឺកូវីដ-១៩ យ៉ាងណាក្តីទីបំផុតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១  បានទទួលមរណភាពលាចាកលោកនេះ លាចាកក្រុមគួ្រសារ និងមិត្តសិល្បៈរួមអាជីបលែងបានជួបមុខរហូត ។ បើតាមគណនីហ្វេសប៊ុករបស់លោកអ៊ឹម ជីវ៉ា ដែលបានទទួលព័ត៌មានពីក្រុមគ្រួសាររបស់តារារូបនេះ បានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារគាត់បានពិនិត្យមើលឃើញថាមានវិជ្ជមានកូវិ១៩មួយយគ្រួសារ ដើម្បីរងចាំឡានពេទ្យមកដឹកទៅព្យាបាល ស្រាប់តែយប់ថ្ងៃទី ២៩មិថុនា ...

ធ្វើការសុខៗស្រាប់តែគេប្រាប់ថាប្តីចង់កសម្លាប់ខ្លួន ស្ទុះរត់មកដល់ឃើញទិដ្ឋភាពយ៉ាងស្លុតចិត្តស្ទើរ គាំងបេះដូង

ធ្វើការសុខៗស្រាប់តែគេប្រាប់ថាប្តីចង់កសម្លាប់ខ្លួន ស្ទុះរត់មកដល់ឃើញទិដ្ឋភាពយ៉ាងស្លុតចិត្តស្ទើរ គាំងបេះដូង

ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ជួលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពខាងលើមានឈ្មោះ សន ផល្លា អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ...

ជិះសាឡាងសុខៗស្រាប់តែលិចក្នុងសមុទ្រជិតកោះបាលី រកឃើញសព៧នាក់ និងកំពុងរកអ្នក បាន់ខ្លួនជាង១០នាក់ផ្សេងទៀត !

ជិះសាឡាងសុខៗស្រាប់តែលិចក្នុងសមុទ្រជិតកោះបាលី រកឃើញសព៧នាក់ និងកំពុងរកអ្នក បាន់ខ្លួនជាង១០នាក់ផ្សេងទៀត !

ឥណ្ឌូនេស៊ី៖ សាឡាងមួយគ្រឿងបានលិចជិតរីស៊តមួយកន្លែងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តរុករកជនរងគ្រោះចំនួន ១១ នាក់ដែលកំពុងបាត់ខ្លួនក្នុងសមុទ្រ ខណៈចំនួន៧ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ។ ប្រធានភ្នាក់ងាររុករក និងសង្គ្រោះប្រចាំកោះបាលីបានឲ្យដឹងថា សាឡាងឈ្មោះ KMP Yunice បានលិចប្រមាណជាកន្លះម៉ោង ក្រោយចាកចេញពីផែ Katapang ...

ខឹងជំពាក់លុយជាង៥ម៉ឺនដុល្លារមិនព្រមសងនាំគ្នាសម្លាប់ចោលហើយបន្លំខ្លួនធ្វើជាគ្រូពេទ្យជំងឺកូវីដ-១៩ យកសពទៅបូជាដើម្បីលុបដាន !

ខឹងជំពាក់លុយជាង៥ម៉ឺនដុល្លារមិនព្រមសងនាំគ្នាសម្លាប់ចោលហើយបន្លំខ្លួនធ្វើជាគ្រូពេទ្យជំងឺកូវីដ-១៩ យកសពទៅបូជាដើម្បីលុបដាន !

ឥណ្ឌា៖ ក្រុមបុរសជាឃាតករចំនួន៥នាក់ នៅក្នុងប្រទេសឥណ្ឌា បានក្លែងបន្លំខ្លួនធ្វើជាគ្រូពេទ្យជួរមុខ ប្រឆាំងកូវីដ-១៩ ដើម្បីលាក់សាកសពបុរសម្នាក់ដែលពួកគេបានសម្លាប់ ក្នុងការប៉ុនប៉ងដើម្បីបន្លំសាកសពជនរងគ្រោះថាជាអ្នកជំងឺកូវីដ១៩ និងយកទៅបូជា ។ នេះបើយោងតាមសារព័ត៌មាន Today Online ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ។ ប្រភពខាងលើដដែលនេះបានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវបានក្រុមឃាតករសម្លាប់នេះ បានជំពាក់បំណុលក្មេងទំនើងចំនួន៤លានរូពីដែលស្មើជាង៥ម៉ឺនដុល្លារ ហើយត្រូវបានក្រុមក្មេងទំនើងទាំងនេះ អញ្ជើញឲ្យចូលរួមពិធីជប់លៀងមួយ ។ ...

Page 26 of 27 1 25 26 27

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.