• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, June 6, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®)  បានធ្វើការបរិច្ចាគបន្ទប់ទឹកអនាម័យដល់ សាលាមួយកន្លែងក្នុងខេត្តកំពង់ចាម

by Pich News
01/07/2021
in ព័ត៌មានជាតិ
0
ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®)  បានធ្វើការបរិច្ចាគបន្ទប់ទឹកអនាម័យដល់  សាលាមួយកន្លែងក្នុងខេត្តកំពង់ចាម
96
SHARES
458
VIEWS
Share on FacebookShare on Twitter

ថ្ងៃទី៣០ ខែឧសភា​ ២០២១,- Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពទទួលបានអនាម័យឱ្យបានប្រសើរជាងមុន ដោយថ្ងៃនេះបានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលរួមមាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ដែលជាសាលារៀនមួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។ សកម្មភាពនេះគឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសំរាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេស។

 

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបង្កើតបានជាតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជានៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានការអភិវឌ្ឍ។ យោងតាមទិន្នន័យពី World Bank Open Data បានឱ្យដឹងថាសហគមន៍ជនបទមានចំនួន ៧៧ភាគរយ នៃប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅតាមតំបន់ជនបទ ជាពិសេសពលរដ្ឋដែលជាស្ត្រីភេទ ពួកគាត់កំពុងមានការពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានកង្វះខាតពីការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកអនាម័យ និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា មិនអាចមើលរំលងចំពោះស្ថានភាពនេះបានទេ ដោយសារតែនៅក្នុងនោះសិស្សភាគច្រើនគឺជាក្មេងស្រី ដែលមិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ហើយមានជីវភាពលំបាកលំបិន។ យើងគួរតែយល់ថា ក្មេងស្រីវ័យក្មេងទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពេញវ័យរបស់ពួកគេ ដូច្នេះការមានបង្គន់អនាម័យដែលសាងសង់បានល្អគឺជាកត្តាចាំបាច់សម្រាប់ពួកគេក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសក្នុងអំឡុងពេលមានរដូវ។ នៅពេលដែលសាលាមាននូវបរិក្ខារអនាម័យទាំងនោះបានគ្រប់គ្រាន់ គឺនឹងធ្វើឱ្យសិស្សស្រីៗទាំងនោះទទួលបាននូវផាសុកភាព ទំនុកចិត្ត និងអាចឱ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាបានយ៉ាងល្អថែមទៀតផង។

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សស្រីៗក្នុងការទទួលបាននូវបន្ទប់ទឹកស្អាត និងមានអនាម័យត្រឹមត្រូវ ព្រោះពួកគេត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខភាពនិងអនាម័យ។ តាមរយៈការអប់រំ និងបំនិនជីវិត ស្ត្រីវ័យក្មេងទាំងនេះគួរតែត្រូវបានរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីឈានទៅចាប់យកសក្តានុពលពេញលេញរបស់ខ្លួន ទាំងផ្នែកសិក្សាអប់រំ និងរឿងផ្ទាល់ខ្លួន។ លីប្រេស្ស (Libresse®) បាននឹងកំពុងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា និងកំពុងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងសង្គម និងក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការតស៊ូមតិរបស់ពួកគេ និងការផ្តល់ធនធានផ្សេងៗទៀត លីប្រេស្ស (Libresse®) ជួយស្ត្រីវ័យក្មេងឱ្យយល់ដឹងពីរូបរាងកាយរបស់ពួកគេឱ្យបានកាន់តែច្បាស់ និងមានទំនុកចិត្តលើខ្លួនឯង។

 

តាមរយៈការបន្តនូវចក្ខុវិស័យរបស់ពួកគេក្នុងការលើកកម្ពស់សុខុមាលភាព តាមរយៈដំណោះស្រាយផ្នែកអនាម័យ និងសុខភាព ឥទ្ធិពលរបស់លីប្រេស្ស (Libresse®) ទៅលើសិស្សានុសិស្ស នឹងធ្វើឱ្យមានភាពខុសប្លែកលក្ខណៈវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងនាមជាគម្រោងដំបូងបង្អស់ក្នុងចំណោមគម្រោងអនាម័យផ្សេងៗទៀត លីប្រេស្ស (Libresse®) បានធ្វើការប្តេជ្ញាចិត្ត និងរៀបចំផ្តល់នូវបន្ទប់ទឹកអនាម័យ ជាមួយគ្រឿងបរិក្ខារអនាម័យដល់ស្រ្តីវ័យក្មេង ដែលកំពុងជួបកង្វះខាតជូនដល់សាលារៀនដែលខ្លួនបានជ្រើសរើស ហើយអាចធ្វើឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាពល្អប្រសើរជាងមុន ដូច្នេះពួកគេអាចផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួន ជាក់ស្តែងគឺការអប់រំ។ លីប្រេស្ស (Libresse®)  ត្រូវបានទទួលស្គាល់តាមរយៈ“ ពានរង្វាន់ “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ដោយសម្ព័ន្ធក្រុមហ៊ុន វីនដា នៅតំបន់អាស៊ីអាគ្នេយ៍ (ប្រចាំនៅប្រទេសម៉ាឡេស៊ី) -ដោយមានលីប្រេស្ស (Libresse®)  ជាម៉ាកយីហោសម្ព័ន្ធរបស់ខ្លួន ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹងអំណាចស្ត្រីតាមរយៈការចូលរួមរបស់សង្គម និងមានវិធីសាស្រ្តដែលជាលក្ខណៈជាប្រព័ន្ធ។

 

ដោយសារតែស្ថានភាពជម្ងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា គម្រោងនៃការរៀបចំពិធីប្រគល់បន្ទប់ទឹកអនាម័យត្រូវបានកែសម្រួលឡើងវិញ ដើម្បីគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលហាមមិនឱ្យមានការជួបជុំក្នុងសហគមន៍។​ លោកនាយកសាលាបានយល់ព្រមទទួលនូវបន្ទប់ទឹក រួមទាំងកញ្ចប់សំឡីអនាម័យគំរូ ក៏ដូចជាកូនសៀវភៅអប់រំដែលនិយាយពីការមករដូវ ហើយក៏បានថ្លែងសុន្ទរកថាអំពីការទទួលស្គាល់នូវអំណោយទាំងនោះ ដោយបានថតជាខ្សែវីដេអូដើម្បីផ្ញើទៅកាន់ក្រុមហ៊ុនលីប្រេស្ស (Libresse®)​ផងដែរ។

 

លោកស្រី Su Ting Nee ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វីនដា ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា“ នេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយដែលក្រុមហ៊ុន លីប្រេស្ស (Libresse®) អាចឈានទៅដល់ការកាត់បន្ថយហានិភ័យក្នុងការបោះបង់ចោលការសិក្សារបស់ស្ត្រីវ័យក្មេងទាំងឡាយ។ គាត់ក៏បានបន្តទៀតថា “គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅរកការអនុវត្តចំពោះ បរិស្ថាន សង្គម និងអភិបាលកិច្ចដែលប្រកបដោយចីរភាព។ ពួកយើងចង់ចូលរួមចំណែកជាវិជ្ជមានចំពោះតម្រូវការក្នុងសង្គម ការរស់នៅដែលប្រកបដោយសុខភាពល្អ និងអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់មនុស្សគ្រប់វ័យ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជំហានដ៏តូចដែលបានមកពីលីប្រេស្ស (Libresse)នេះ នឹងអាចជួយបង្កើន និងលើកកម្ពស់ដល់គុណភាពនិងកម្រិតអនាម័យសម្រាប់ជាផលប្រយោជន៍ជូនដល់សិស្សានុសិស្សទាំងឡាយ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ លីប្រេស្ស (Libresse) នឹងបន្តបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា។។

លោក ប៉ុច ពន្លក ជានាយកសាលានៃវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធាបុប្ផា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន វីនដា ដោយបញ្ជាក់ថា“ បង្គន់អនាម័យដែលបានសាងសង់រួចរាល់នេះមានបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលមួយខ្នងមាន៣បន្ទប់សម្រាប់ក្មេងស្រី និងមួយខ្នងទៀតមាន២បន្ទប់សម្រាប់ក្មេងប្រុស ដែលរួមមានអាងលាងដៃដ៏វែង នេះគឺជាជំនួយដ៏ធំធេងជួយឱ្យសកម្មភាពប្រចាំថ្ងៃនៅក្នុងសាលារបស់យើងមានភាពរលូន។ ពួកយើងសូមកោតសរសើរចំពោះផាសុកភាពដែលនាំមកជូនសិស្សានុសិស្សក្នុងសាលាររបស់យើង។ ”គាត់បានបន្ថែមទៀតថា“ គំនិតផ្តួចផ្តើមបែបនេះដែលបានមកពីសម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) វាពិតជាគួរឱ្យកត់សម្គាល់សម្រាប់ធ្វើជាគំរូល្អដល់សិស្សានុសិស្សរបស់យើងឱ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ” ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក

អាសយដ្ឋានៈ ជាន់ទី ២ អគារលេខប្រាំ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង ១

ភ្នំពេញ ប្រទេសកម្ពុជា

hello@twowaypr.com

www.twowaypr.com

 

អំពីក្រុមហ៊ុន Libresse®

Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រីដើរតាមគន្លងជីវិតរបស់ខ្លួន និងសាទរចំពោះលក្ខណៈដែលធ្វើឱ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។

 

អំពីសម្ព័ន្ធក្រុមហ៊ុន វីនដា

ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន វីនដា បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់អាស៊ី និងមានបុគ្គលិកជិត ១០,០០០នាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន វីនដា មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

Previous Post

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្ត្រ និងវិធានការសំខាន់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាព

Next Post

វីរុសបម្លែងថ្មី Delta កំពុងវាយលុកប្រទេសរុស្សីយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយ ថ្ងៃជាង៦០០នាក់ !

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

21/05/2024
1k
Next Post
វីរុសបម្លែងថ្មី Delta កំពុងវាយលុកប្រទេសរុស្សីយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយ ថ្ងៃជាង៦០០នាក់ !

វីរុសបម្លែងថ្មី Delta កំពុងវាយលុកប្រទេសរុស្សីយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយ ថ្ងៃជាង៦០០នាក់ !

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.