ភ្នំពេញ៖ នាយ ពាង តារាសម្តែងជើងចាស់ភេទទី៣ បន្ទាប់ពីខិតខំប្រយុទ្ធប្រឆាំងព្យាបាលជំងឺកូវីដ-១៩ យ៉ាងណាក្តីទីបំផុតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានទទួលមរណភាពលាចាកលោកនេះ លាចាកក្រុមគួ្រសារ និងមិត្តសិល្បៈរួមអាជីបលែងបានជួបមុខរហូត ។
បើតាមគណនីហ្វេសប៊ុករបស់លោកអ៊ឹម ជីវ៉ា ដែលបានទទួលព័ត៌មានពីក្រុមគ្រួសាររបស់តារារូបនេះ បានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារគាត់បានពិនិត្យមើលឃើញថាមានវិជ្ជមានកូវិ១៩មួយយគ្រួសារ ដើម្បីរងចាំឡានពេទ្យមកដឹកទៅព្យាបាល ស្រាប់តែយប់ថ្ងៃទី ២៩មិថុនា នាយ ពាងបានចាប់ផ្តើមធ្វើទុកថាថប់ៗដង្ហើម ស្រាប់តែព្រឹកថ្ងៃទី៣០ ខែឆ្នាំដដែលបាន គាត់បានទទួលមរណភាពលាចាកលោកតែម្តង ។
សូមជម្រាបថា នាយ ពាង ជាតារាសម្តែងជើងចាស់ មានទេពកុសលម្នាក់នៅក្នុងរង្វង់សិល្បះ ដែលតែងតែធ្វើឲ្យបងប្អូនមានអារម្មណ៍សើចសប្បាយរីករាយភ្លេចទុក្ខកង្វល់ទាំងអស់ ។ តារារូបនេះបានប្រឡូកនៅក្នុងវិស័យនេះស្ទើរពេញមួយជីវិតទៅហើយ ដែលត្រូវគេមើលឃើញថាលោកបានបំពេញតួរនាទីបានយ៉ាងល្អ ។ លោកបានបាត់មុខពីសិល្បៈមួយរយៈដោយសារតែសុខភាពមិនប្រក្រតីនឹងកម្លាំងចុះខ្សោយ និងមានជំងឺប្រចាំកាយធ្វើឲ្យការសម្តែងនឹងអាជីបដែលលោកស្រលាញ់នេះមិនអាចបន្តទៀតបាន ៕