Month: July 2021

ប្រជាជនហ្វីលីពីនរាប់ពាន់នាក់បោះបង់ចោលផ្ទះសម្បែងរកកន្លែងសុវត្ថិភាព ខណៈភ្នំភ្លើងផ្ទុះ ដល់ចំណុចប្រកាសអាសន្ន !

ប្រជាជនហ្វីលីពីនរាប់ពាន់នាក់បោះបង់ចោលផ្ទះសម្បែងរកកន្លែងសុវត្ថិភាព ខណៈភ្នំភ្លើងផ្ទុះ ដល់ចំណុចប្រកាសអាសន្ន !

ហ្វីលីពីន៖ បន្ទាប់ពីបានប្រកាសអាសន្នពីស្ថានភាពភ្នំភ្លើង ដែលនៅសេសសល់មួយមានបរិមាណហ្គាសអាចជះឥទ្ធិពលនៃចំហាយប្រហែល១គីឡូម៉ែត្រជំវិញតំបន់នេះ ដោយអាជ្ញាធរបង្ខំចិត្តដើម្បីជម្លៀសប្រជាបលរដ្ឋនៅរស់នៅក្នុងតំបន់នេះរកទីកន្លែងដែលមានសុវត្ថភាព កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ។ បើតាមអាជ្ញាធរបានឲ្យដឹងថា ភ្នំភ្លើងដែលផ្ទុះនេះឈ្មោះភ្នំភ្លើង Taal គឺជាភ្នំភ្លើងតូចជាងគេបំផុតមួយនៅលើពិភពលោក ។ ទោះបីមានកម្ពស់ត្រឹម ៣១១ ម៉ែត្រ ប៉ុន្តែភ្នំភ្លើងមួយនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ខណៈការផ្ទុះកាលពីឆ្នាំ ១៩១១ ...

កម្តៅកើនខ្ពស់ខ្លាំងរហូតឆេះព្រៃរាលដាលបំផ្លាញភូមិមួយរួមទាំងហេដ្ឋារចនសម្ព័នស្ទើរអស់ទាំងស្រុង នៅកាណាដា !

កម្តៅកើនខ្ពស់ខ្លាំងរហូតឆេះព្រៃរាលដាលបំផ្លាញភូមិមួយរួមទាំងហេដ្ឋារចនសម្ព័នស្ទើរអស់ទាំងស្រុង នៅកាណាដា !

កាណាដា៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះភូមិ Lytton នៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែបំផ្លាញភូមិនេះទាំងស្រុង ដោយសារតែរាលដាលមកពីភ្លើងឆេះព្រៃដែលត្រូវបានគេសង្ស័យថាអាចបង្កឡើងពីកម្តៅកើនឡើងខ្លាំងពេករហូតដល់៤៩ អង្សារទើបបង្កជាអណ្តាតភ្លើងឆាបឆេះ ។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យឆេះភូមិ Lytton បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់៩០ភាគរយ ។ ...

យោធាមីយ៉ាន់ម៉ាធ្វើទឹកមុខស្មើហើយ មិនពេញចិត្តនឹងគេហៅរបបយោធា ឬរបបសឹកនោះឡើយ បើមិនដូច្នោះនឹងត្រូវចាត់ការតាមច្បាប់ !

យោធាមីយ៉ាន់ម៉ាធ្វើទឹកមុខស្មើហើយ មិនពេញចិត្តនឹងគេហៅរបបយោធា ឬរបបសឹកនោះឡើយ បើមិនដូច្នោះនឹងត្រូវចាត់ការតាមច្បាប់ !

រ៉ង់ហ្គូន៖ ព្រឹត្តិការណ៍ថ្ងៃទី០១ខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសជាខ្លាំងថាជាព្រឹត្តិការណ៍របបយោធា ឬចាត់ទុកព្រឹត្តិការណ៍រដ្ឋប្រហារ ដោយក្នុងនោះមានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយនូវពាក្យទាំងនេះដែរ ដែលរហូតដល់ពេលនេះធ្វើឲ្យយោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតបរទេស ឬអ្នកទាំងឡាយណាមួយដែលនៅតែហៅខ្លួនថា «របបយោធា ឬក៏ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈគឺជារដ្ឋប្រហារ» ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ ស្របពេលដែលក្រសួងព័ត៌មានកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ពេលនេះយោធាមីយ៉ាន់ម៉ា បានចេញផ្សាយលើសារព័ត៌មានមីយ៉ាន់ម៉ា ...

សោកនាដ្ឋកម្មរលំបាក់អគារសង្កត់មនុស្សជាង១០០នាក់នៅ Florida លោកបៃដិន សង្ឃឹមថានឹងមានអ្នកនៅមានជីវិត ខណៈក្រុមគ្រួសារកំពុងរងទុក្ខយ៉ាងខ្លាំង !

សោកនាដ្ឋកម្មរលំបាក់អគារសង្កត់មនុស្សជាង១០០នាក់នៅ Florida លោកបៃដិន សង្ឃឹមថានឹងមានអ្នកនៅមានជីវិត ខណៈក្រុមគ្រួសារកំពុងរងទុក្ខយ៉ាងខ្លាំង !

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកនៅតែសង្ឃឹមនឹងជឿជាក់ថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារខុនដូដែលបានបាក់រលំកាលពីសប្តាហ៍មុននៅជិតទីក្រុង Miami ក្នុងរដ្ឋFlorida សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងថា «ប្រជាជាតិទាំងមូល» កំពុងកាន់ទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដោយលោកនៅតែមានសង្ឃឹមថាអ្នកនៅរស់រានមានជីវិតអាចនឹងត្រូវបានរកឃើញ ។ ចំណែកក្រុមគ្រួសាររបស់ពួកគេទាំងនោះកំពុងមានទុក្ខជាទម្ងន់ ។ ...

ហួសចិត្ត ! គ្រាន់តែប្តីមិនឲ្យលេង Facebookសោះ ខឹងដាច់ក្បាលដាច់កន្ទុយចងកផ្តាច់ជីវិតទាំង ខ្លួនមានផ្ទៃពោះ !

ហួសចិត្ត ! គ្រាន់តែប្តីមិនឲ្យលេង Facebookសោះ ខឹងដាច់ក្បាលដាច់កន្ទុយចងកផ្តាច់ជីវិតទាំង ខ្លួនមានផ្ទៃពោះ !

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះជាង១ខែម្នាក់ខឹងនឹងប្តីមិនឲ្យលេងហ្វេសប៊ុក(facebook)បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ បើតាមព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សៃ ម៉ាប់ អាយុ ១៨ឆ្នាំមានប្ដីឈ្មោះ ឌឹម ដេតអាយុ ២៥ឆ្នាំ មិនទាន់មានកូនរស់នៅភូមិសំអាង ឃុំសំអាង ...

អាសូរខ្លោចចិត្តលោកតានៅថៃម្នាក់វ័យជាង៧០ឆ្នាំ និងប្រពន្ធឆ្លងកូវីដ១៩ដេករងចាំរថយន្តពេទ្យ៥ថ្ងៃ រហូតដល់ដាច់ខ្យល់ស្លាប់ !

អាសូរខ្លោចចិត្តលោកតានៅថៃម្នាក់វ័យជាង៧០ឆ្នាំ និងប្រពន្ធឆ្លងកូវីដ១៩ដេករងចាំរថយន្តពេទ្យ៥ថ្ងៃ រហូតដល់ដាច់ខ្យល់ស្លាប់ !

ថៃ៖ នៅផ្ទះមួយក្នុងស្រុក Bang Khun Thian លោកតាអាយុ៧២ឆ្នាំម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ បានរង់ចាំឡានពេទ្យមកយកអស់រយៈពេល៥ថ្ងៃរហូតស្លាប់នៅផ្ទះខណៈប្រពន្ធរបស់គាត់អាយុ ៦២ ឆ្នាំ ដែលក៏ឆ្លងកូវីដដូចគ្នា ទើបតែត្រូវបានទទួលបានគ្រែសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះ ។ នេះបើយោង តាមសារព័ត៌មានថៃ Kapook ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ ចំណែកកូនរបស់អ្នកទាំងពីរឈ្មោះលោក ...

ខ្លាំងមិនធម្មតា នៅក្មេងសោះកាន់លុយទាំងម៉ឺនដុល្លារទៅទទួលសិទ្ធផ្តាច់មុខផលិតផល Collagen Pearl White ពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

ភ្នំពេញ៖ ស្ត្រីជំនួញដ៏ជោគជ័យមួយរូបបន្ទាប់ពីបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញដែលបានទទួលផ្លែផ្កាជាទីគាប់ចិត្តជាបន្តបន្ទាប់ ពេលនេះចង់សម្រេចក្តីស្រមៃរបស់ខ្លួនបានកាន់លុយទាំងម៉ឺនៗដុល្លារទៅទទួលយកសិទ្ធិផ្តាច់មុខផលិតផល Collagen Pearl White ពីក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីបង្កើតប៊ែ្រន(Brand)ថ្មីរបស់ខ្លួន ។ អ្នកស្រី ប្រាក់ វល័ក្ខ និងស្វាមី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជួប លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ...

ស្លុតចិត្តពេកប្រពន្ធយំស្តាយឡើងគាំង ប្តីជិះម៉ូតូសុខៗស្រាប់តែជ្រុលបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឲ្យបាក់កស្លាប់លើម៉ូតូភ្លាមៗ

ស្លុតចិត្តពេកប្រពន្ធយំស្តាយឡើងគាំង ប្តីជិះម៉ូតូសុខៗស្រាប់តែជ្រុលបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឲ្យបាក់កស្លាប់លើម៉ូតូភ្លាមៗ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកខ្សាច់ពីក្រោយបណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពជនងគ្រោះឈ្មោះ កៅ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ ...

កូនចោលម្សៀតម្តាយខំបង្កើតខំចិញ្ចឹមបែជាបែកថ្នាំដុតផ្ទះម្តាយចោល ហើយរត់គេចខ្លួនបាត់ !

កូនចោលម្សៀតម្តាយខំបង្កើតខំចិញ្ចឹមបែជាបែកថ្នាំដុតផ្ទះម្តាយចោល ហើយរត់គេចខ្លួនបាត់ !

បាត់ដំបង៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាមកពីឥទ្ធិពលនៃថ្នាំញៀន បណ្តាលឲ្យហ៊ានដុតផ្ទះម្តាយបង្កើតខ្លួនឯងចោលឆេះយ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង៤០នាទីល្ងាចនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះ០១ខ្នងស្ទើតែអស់ទាំង ស្រុង ដែលមានទំហំ ៤ម៉ែត្រ និង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ...

ស្ទើរទទួលយកមិនបានលឿនពេក ! នាំគ្នាជួបជុំផឹកស៊ីសុខៗស្រាប់តែនារីវ័យក្មេងម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ !

ស្ទើរទទួលយកមិនបានលឿនពេក ! នាំគ្នាជួបជុំផឹកស៊ីសុខៗស្រាប់តែនារីវ័យក្មេងម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ !

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី នាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន នាំគ្នាហៅម៉ូតូកង់បីឌុបទៅពេទ្យ ប៉ុន្តែនាងបានដាច់ខ្យល់ស្លាប់នៅលើម៉ូតូកង់បី កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទើបនាំគ្នាដឹកមកវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពនារីរងគ្រោះខាងលើនេះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ ...

Page 25 of 27 1 24 25 26 27

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.