ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ជួលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពខាងលើមានឈ្មោះ សន ផល្លា អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។ បុរសរងគ្រោះខាងលើគាត់មានជំងឺភ័យខ្លាចប្រចាំកាយជាច្រើនឆ្នាំមកហើយ ដោយសារប្រពន្ធនិងកូនមានការព្រួយបារម្ភ ទើបយកមកពីស្រុកកំណើតមកស្នាក់នៅបន្ទប់ជួលជាមួយដែលប្រពន្ធនិងកូនជួលស្នាក់នៅសម្រាប់ធ្វើការរោងចក្រ ។
បុរសរងគ្រោះនេះទើបតែមកបាន ៣ថ្ងៃតែប៉ុណ្ណោះ ដោយប្រពន្ធនិងកូនទុកឲ្យគាត់នៅបន្ទប់ជួលធម្មតា ចំណែកគាត់និងកូនចេញពីធ្វើការដូចសព្វដង រហូតមកដល់វេលាម៉ោងថ្ងៃកើតហេតុ ស្រាប់តែមានអ្នកខលទៅថា ប្តីរបស់គាត់ចងក ក្នុងបន្ទប់ជួលស្លាប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើល រូបគាត់និងកូនស្រីប្រញាប់ប្រញាល់ចេញពីធ្វើការមកដល់ឃើញប្តីរបស់គាត់ចងកស្លាប់ពិតប្រាកដមែន ។
ភ្លាមៗនោះបន្ទាប់ពីកើតហេតុបាននាំគ្នារាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យជាក់ស្តែង ។ សមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះពិនិត្យជាក់ស្តែងយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕