ឥណ្ឌូនេស៊ី៖ សាឡាងមួយគ្រឿងបានលិចជិតរីស៊តមួយកន្លែងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តរុករកជនរងគ្រោះចំនួន ១១ នាក់ដែលកំពុងបាត់ខ្លួនក្នុងសមុទ្រ ខណៈចំនួន៧ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ។
ប្រធានភ្នាក់ងាររុករក និងសង្គ្រោះប្រចាំកោះបាលីបានឲ្យដឹងថា សាឡាងឈ្មោះ KMP Yunice បានលិចប្រមាណជាកន្លះម៉ោង ក្រោយចាកចេញពីផែ Katapang កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។ សាឡាងមួយគ្រឿងនេះដែរ ផ្ទុកអ្នកដំណើរចំនួន ៤១ នាក់ អ្នកបម្រើការលើសាឡាងចំនួន ១៣ នាក់ និងអ្នកបម្រើនៅផ្នែកកង់ទីន (Canteen) ចំនួន ៣ នាក់ ។
បើទោះបីយ៉ាងណាក្តីបន្ទាប់ពីប្រឹងប្រែងភ្នាក់ងារដដែលបានបញ្ជាក់ឲ្យដឹងថា មនុស្សចំនួន៣៩នាក់ត្រូវបានសង្គ្រោះ ខណៈមនុស្ស៧នាក់ផ្សេងទៀតបានបាត់បង់ជីវិត ៕