អស់ពីពលរដ្ឋ ចូលដល់និស្សិតប្រមូលផ្ដុំគ្នា បណ្ដេញនាយករដ្ឋមន្រ្ដីថៃវិញម្ដង
រាជធានីបាងកក៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមបាតុករបានប្រមូលផ្ដុំគ្នា តវ៉ាទាមទារឲ្យនាយករដ្ឋមន្រ្ដីចុះចេញពីតំណែង និងគាំទ្រឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយរហូតមកដល់ថ្ងៃទី១៩ ខែសីហា មានទាំងនិស្សិតជាច្រើនរយនាក់ មកពីសាលានានា បាននាំគ្នាតវ៉ាទាមទារដូចគ្នាដែរ។ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ កាលពីថ្ងៃទី១៩ ខែសីហា ថា ក្រុមនិស្សិតរាប់រយនាក់ មកពីសាលានានា បានប្រមូលផ្ដុំគ្នា នៅខាងក្រៅក្រសួងអប់រំ ...