រួមគ្នាការពារធនធានធម្មជាតិ ទើបកូនចៅជំនាន់ក្រោយរស់
ខេត្តត្បូងឃ្មុំ៖ ធនធានធម្មជាតិដ៏កម្ររបស់ប្រទេសនីមួយៗ អាចគង់វង្សទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួបរួមគ្នាជាធ្លុងមួយជួយការពារ ហើយវានឹងផ្ដល់អត្ថប្រយោជន៍មកដល់ខ្លួនយើងផង និងកូនចៅរបស់យើងផង ប៉ុន្ដែប្រសិនបើយើងបំផ្លាញធនធានទាំងនោះ ពិតជាក្មេងជំនាន់ក្រោយ ត្រូវរងទុក្ខវេទនា និងជេរប្រទេចមកយើងជាមនុស្សជំនាន់មុនថែមទៀតផង។ បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលក្រូចឆ្មារ ក៏បានសរសេរលើកទឹកចិត្ដដល់អ្នកទិញត្រីគល់រាំង ជាប្រភេទត្រីដ៏កម្រ និងធំបំផុតមួយប្រភេទមកលែង ថា យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ ...