ព័ត៌មានទាន់ហេតុការណ៍

1

កម្តៅកើនខ្ពស់ខ្លាំងរហូតឆេះព្រៃរាលដាលបំផ្លាញភូមិមួយរួមទាំងហេដ្ឋារចនសម្ព័នស្ទើរអស់ទាំងស្រុង នៅកាណាដា !

កាណាដា៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះភូមិ Lytton នៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែបំផ្លាញភូមិនេះទាំងស្រុង ដោយសារតែរាលដាលមកពីភ្លើងឆេះព្រៃដែលត្រូវបានគេសង្ស័យថាអាចបង្កឡើងពីកម្តៅកើនឡើងខ្លាំងពេករហូតដល់៤៩ អង្សារទើបបង្កជាអណ្តាតភ្លើងឆាបឆេះ ។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យឆេះភូមិ Lytton បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់៩០ភាគរយ ។...

Read more

យោធាមីយ៉ាន់ម៉ាធ្វើទឹកមុខស្មើហើយ មិនពេញចិត្តនឹងគេហៅរបបយោធា ឬរបបសឹកនោះឡើយ បើមិនដូច្នោះនឹងត្រូវចាត់ការតាមច្បាប់ !

រ៉ង់ហ្គូន៖ ព្រឹត្តិការណ៍ថ្ងៃទី០១ខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសជាខ្លាំងថាជាព្រឹត្តិការណ៍របបយោធា ឬចាត់ទុកព្រឹត្តិការណ៍រដ្ឋប្រហារ ដោយក្នុងនោះមានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយនូវពាក្យទាំងនេះដែរ ដែលរហូតដល់ពេលនេះធ្វើឲ្យយោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតបរទេស ឬអ្នកទាំងឡាយណាមួយដែលនៅតែហៅខ្លួនថា «របបយោធា ឬក៏ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈគឺជារដ្ឋប្រហារ» ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ ស្របពេលដែលក្រសួងព័ត៌មានកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ពេលនេះយោធាមីយ៉ាន់ម៉ា បានចេញផ្សាយលើសារព័ត៌មានមីយ៉ាន់ម៉ា...

Read more

សោកនាដ្ឋកម្មរលំបាក់អគារសង្កត់មនុស្សជាង១០០នាក់នៅ Florida លោកបៃដិន សង្ឃឹមថានឹងមានអ្នកនៅមានជីវិត ខណៈក្រុមគ្រួសារកំពុងរងទុក្ខយ៉ាងខ្លាំង !

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកនៅតែសង្ឃឹមនឹងជឿជាក់ថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារខុនដូដែលបានបាក់រលំកាលពីសប្តាហ៍មុននៅជិតទីក្រុង Miami ក្នុងរដ្ឋFlorida សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងថា «ប្រជាជាតិទាំងមូល» កំពុងកាន់ទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដោយលោកនៅតែមានសង្ឃឹមថាអ្នកនៅរស់រានមានជីវិតអាចនឹងត្រូវបានរកឃើញ ។ ចំណែកក្រុមគ្រួសាររបស់ពួកគេទាំងនោះកំពុងមានទុក្ខជាទម្ងន់ ។...

Read more

ហួសចិត្ត ! គ្រាន់តែប្តីមិនឲ្យលេង Facebookសោះ ខឹងដាច់ក្បាលដាច់កន្ទុយចងកផ្តាច់ជីវិតទាំង ខ្លួនមានផ្ទៃពោះ !

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះជាង១ខែម្នាក់ខឹងនឹងប្តីមិនឲ្យលេងហ្វេសប៊ុក(facebook)បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ បើតាមព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សៃ ម៉ាប់ អាយុ ១៨ឆ្នាំមានប្ដីឈ្មោះ ឌឹម ដេតអាយុ ២៥ឆ្នាំ មិនទាន់មានកូនរស់នៅភូមិសំអាង ឃុំសំអាង...

Read more

អាសូរខ្លោចចិត្តលោកតានៅថៃម្នាក់វ័យជាង៧០ឆ្នាំ និងប្រពន្ធឆ្លងកូវីដ១៩ដេករងចាំរថយន្តពេទ្យ៥ថ្ងៃ រហូតដល់ដាច់ខ្យល់ស្លាប់ !

ថៃ៖ នៅផ្ទះមួយក្នុងស្រុក Bang Khun Thian លោកតាអាយុ៧២ឆ្នាំម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ បានរង់ចាំឡានពេទ្យមកយកអស់រយៈពេល៥ថ្ងៃរហូតស្លាប់នៅផ្ទះខណៈប្រពន្ធរបស់គាត់អាយុ ៦២ ឆ្នាំ ដែលក៏ឆ្លងកូវីដដូចគ្នា ទើបតែត្រូវបានទទួលបានគ្រែសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះ ។ នេះបើយោង តាមសារព័ត៌មានថៃ Kapook ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ ចំណែកកូនរបស់អ្នកទាំងពីរឈ្មោះលោក...

Read more

ស្លុតចិត្តពេកប្រពន្ធយំស្តាយឡើងគាំង ប្តីជិះម៉ូតូសុខៗស្រាប់តែជ្រុលបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលឲ្យបាក់កស្លាប់លើម៉ូតូភ្លាមៗ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកខ្សាច់ពីក្រោយបណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពជនងគ្រោះឈ្មោះ កៅ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ...

Read more

កូនចោលម្សៀតម្តាយខំបង្កើតខំចិញ្ចឹមបែជាបែកថ្នាំដុតផ្ទះម្តាយចោល ហើយរត់គេចខ្លួនបាត់ !

បាត់ដំបង៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាមកពីឥទ្ធិពលនៃថ្នាំញៀន បណ្តាលឲ្យហ៊ានដុតផ្ទះម្តាយបង្កើតខ្លួនឯងចោលឆេះយ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង៤០នាទីល្ងាចនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះ០១ខ្នងស្ទើតែអស់ទាំង ស្រុង ដែលមានទំហំ ៤ម៉ែត្រ និង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី...

Read more

ស្ទើរទទួលយកមិនបានលឿនពេក ! នាំគ្នាជួបជុំផឹកស៊ីសុខៗស្រាប់តែនារីវ័យក្មេងម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ !

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី នាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន នាំគ្នាហៅម៉ូតូកង់បីឌុបទៅពេទ្យ ប៉ុន្តែនាងបានដាច់ខ្យល់ស្លាប់នៅលើម៉ូតូកង់បី កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទើបនាំគ្នាដឹកមកវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពនារីរងគ្រោះខាងលើនេះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ...

Read more

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្ត្រ និងវិធានការសំខាន់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ក្នុងនោះរួមមាន ខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមានទី១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ទី២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ទី៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក...

Read more

រកឃើញប្រភេទសត្វកម្រទៀតហើយ ខ្លាឃ្មុំធំ ដែលជិតផុតពូជនៅលើពិភពលោកកំពុងលាក់ខ្លួនរស់នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា !

ភ្នំពេញ៖ ប្រភេទខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតនៅក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ស្ថិតនៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES ពេលនេះកំពុងមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ។...

Read more
Page 5 of 94 1 4 5 6 94

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.