ព័ត៌មានទាន់ហេតុការណ៍

1

​បន្ទាប់ពីរងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ពេលនេះឥណ្ឌាមានសង្ឃឹមស្រង់ខ្លួនចេញពីរលកនៃជំងឺកូវីដ-១៩ បណ្តើរៗហើយ !

ញូដេលី៖ បន្ទាប់ពីប្រទេសឥណ្ឌាបានទទួលរងនូវសោកនាដកម្មនៃការឆ្លងកាត់នូវរលកនៃជំងឺកូវីដ-១៩កន្លងទៅយ៉ាងគំហុកកាលពីពេលកន្លងទៅ ពេលនេះអត្រានៃការឆ្លងថ្មីៗមានការថយចុះគួរកត់សម្គាលធ្វើឲ្យប្រទេសមួយនេះមានសង្ឃឹមងើបឡើងវីញពីការលិចលង់ក្នុងជំងឺមួយនេះ រួមនឹងការពន្លឿននៃការចាក់វ៉ាក់សាំងដល់យុវជនទាំងអស់ ដោយឥតគិតថ្លៃ ។ នេះបើយោងតាមអ្នកជំនាញផ្នែកសុខភាពសហគមន៍ លោក Rajib Dasgupta បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនាម្សិលម៉ិញនេះថា«ការចាក់វ៉ាក់សាំង ត្រូវគេរំពឹងថានឹងបង្កើនល្បឿនជាថ្មីនាពេលឥឡូវនេះ ការចាក់វ៉ាក់សាំងប្រចាំថ្ងៃបានកើនឡើងក្នុងរយៈពេលមួយសប្តាហ៍មុន ហើយត្រូវរំពឹងថា នឹងកើនឡើងបន្ថែមទៀត» ។ កាលពីខែឧសភាកន្លងទៅរដ្ឋាភិបាលឥណ្ឌា បានពង្រីកបន្ថែមការចាក់វ៉ាក់សាំងជូនដល់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុក្រោម៤៥ឆ្នាំដែលរដ្ឋបាលរដ្ឋនីមួយៗ...

Read more

ក្រុម Power 3 ទោះស្ថានភាព កូវីដ មិនទាន់ប្រសើរខ្លាំង ក៏ទទួលបានការងារបន្តបន្ទាប់

ក្រុមចម្រៀងផ្នែកបុរសដ៍ សង្ហា៣ដួង ដែលមាន ឈ្មោះថា Power 3 បានបន្តអុកឡុកលើ វិថីសិល្បៈជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ។ ជាពិសេសថ្មីៗ នេះ ក្រុម Power 3ទើបទទួលបានការងារជាតំណាង របស់ ហាងកាហ្វេអេនជេលកំបូល នឹង ផលិតផល ថែរក្សារសម្រស់របស់ក្រុមហ៊ុន១ ដែលនឹង បង្ហាញជូននាពេលឆឆប់ៗនេះ។...

Read more

ពាក្យមួយឃ្លារបស់ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ធ្វើឲ្យចាក់ដោតដល់បេះដូងអ្នកស្រេកឃ្លាននឹងពាក្យជោគជ័យខ្លាំងណាស់ !

ភ្នំពេញ៖ មនុស្សជាច្រើនដែលកំពុងតែធ្វើដំណើរលើវិថីរបស់ខ្លួន បានជួបប្រទះនូវឧបសគ្គរារាំងស្ទើរតែរាប់មិនអស់ រហូតមានពេលខ្លះធ្វើឲ្យពួកគេរាថយចុះចាញ់ នឹងបញ្ហាទាំងនោះថែមទៀតផង ។ ដោយបានឆ្លងកាត់នូវបទពិសោធជីវិត និងយល់យ៉ាងច្បាស់ទៅលើទិដ្ឋភាពទាំងអស់នោះ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ា អ៊ុច សម្បតិ្ត បានលើកឡើងនូវពាក្យមួយឃ្លារដែលជាតម្រុងយ៉ាងសំខាន់សម្រាប់កាប់ឆ្កាឧបសគ្គនានាឆ្ពោះទៅរកភាពជោគជ័យ ។ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានលើកឡើងថា «នៅពេលដែលយើងចាប់ផ្តើមធ្វើអ្វីមួយ ពីដំបូងគេអាចមិនខ្វល់ពីយើង បន្ទាប់មកគេអាចនិងសើចចំអកយើង ក្រោយមកគេនឹងនាំគ្នាប្រឆាំងជំទាស់យើង...

Read more

មិនធម្មតាទេ ! ថ្មមួយដុំៗទម្ងន់ជិត៥០តោន លើកយកទៅធ្វើប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មីនៅលើកំពូលភ្នំ !

ខេត្ដកំពង់ស្ពឺ៖ ប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មីមានរចនាបទយ៉ាងស្រស់ស្អាត និងលេចចេញជា រូបរាងឡើងនៅពេលខាងមុខឆាប់នេះនៅលើកំពូលភ្នំក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។ បើយោងតាមគណនីហ្វេសប៊ុរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធីបានឲ្យដឹងថា ខណៈនេះក្រុមការងារកំពុងការចាប់ផ្ដើមលើកដាក់ដឹកជញ្ជូន ដុំថ្មយកមកជួលជាងអោយឆ្លាក់អក្សរ(ចារឹកលើផ្ទាំងសីលា) សាងសង់ប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មី នៅលើកំពូលភ្នំក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដោយសារតែថ្មធំ១ដុំមានទម្ងន់រហូតដល់៤៥តោន ទើបបានជាយកអ៊ិចស្ការវ៉ាទ័រ៣គ្រឿងមកផ្គុំគ្នាទើបអាចដាក់ចុះពីលើរថយន្តហ្លាតដឺហ្វ័មបាន ។ បើទោះបីយ៉ាងណាក្តីបើតាមការបញ្ជាក់ពីអ្នកឧកញ៉ា...

Read more

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាឆក់ ប្លន់ និងកាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ !

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ និងកាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ កាលពិវេលាម៉ោង នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះជួលលេខ18DE0 តាមបណ្ដោយផ្លូវលេខ១១២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ សមត្ថកិច្ចបានឲ្យដឹងថា...

Read more

ទាស់សម្តីគ្នាដណ្តើមកន្លែងដាក់សម្រាស់យកត្រីនៅតាមព្រែក ផ្ទុះកំហឹងហក់កាប់គ្នារយះក្បាល បែកមាត់ ផ្អើលគេទាំងថ្ងៃ !

សៀមរាប៖ កងរាជអាវុធហត្ថស្រុកសូទ្រនិគម បានចាប់ខ្លួនជនដៃដល់៣នាក់បន្ទាប់ពីពួកគេបានវាយមនុស្ស៥នាក់ឲ្យរងរបួសក្នុងជម្លោះដណ្តើមទីតាំងប្រព្រឹត្តបទល្មើសនេសាទ ពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុង ភូមិតា ច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកសូទ្រនិគមបានឲ្យដឹងថា បុរសជាជនសង្ស័យ ដែលចាប់ខ្លួនបានទាំង ៣នាក់រួមមាន ទី១ ឈ្មោះផាត់ ង៉ុយ អាយុ៣០ឆ្នាំ...

Read more

សាហាវហួសនិយាយគ្រាន់តែរឿងទាស់ទែងគ្នាបន្តិចបន្តួចសោះ ស្រាប់តែទាញដាវស៊ាំម៉ូរ៉ៃផ្លោះរបងចូលកាប់បុរសម្នាក់ស្លាប់ថ្លុកឈាមយ៉ាងអាណោចអាធ័ម !

តាកែវ៖ មានករណីដ៏រន្ធត់មួយបានកើតឡើងដែលយុវជនម្នាក់បានស្លាក់ក្នុងថ្លុកឈាមដោយដាច់ប្រអប់ដៃម្ខាងចេញពីគ្នា រួមទាំងរបួសក្បាលនិងដងខ្លួនត្រូវបានជនដៃដល់ត្រូវបានគេស្គាល់ថាជាបង្កើតនឹងគ្នា២នាក់ ចូលមកកាប់សម្លាប់ដល់ក្រោមផ្ទះរបស់ជនរងគ្រោះតែម្តង បន្ទាប់មកបានប្រញាប់រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ បើតាមអធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះ...

Read more

ប្លែកទៀតហើយ ត្រឹមតែជាបុរសធម្មតាម្នាក់ប៉ុន្តែអាចឆក់យកចិត្តនារីកំពូលស្នេហ៍ពីរនាក់ ឲ្យចូលរោងការជាមួយគ្នាក្នុងថ្ងៃតែមួយ !

ឥណ្ឌា៖ ពិតជាមិនធម្មតាទេដែលបុរសម្នាក់ឈ្មោះ Arjun មកពីភូមិ Ghanpur ខេត្ត Telangana ប្រទេសឥណ្ឌា បានរៀបការជាមួយស្ត្រីពីរនាក់មានឈ្មោះ Usharani និង Surekha នៅក្នុងពិធីមង្គលការមួយជាមួយគ្នាកាលពីពេលថ្មីកន្លងទៅនេះ ។ នារីពីររូបខាងលើនេះគឺជាកូនស្រីមីងរបស់ខ្លួន ដែល Arjun បានចាប់ចិត្តស្រឡាញ់អស់រយៈពេល៤ ឆ្នាំ មកហើយ...

Read more

នាំគ្នាផ្អើលឆោឡោនឹងបុរសបរទេសម្នាក់លោតផ្លោះរបងរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ !

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយកម្លាំងកងរាជអាវុធហត្ថចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ដេញតាមចាប់ឃាត់ខ្លួនបុរសស្បែកខ្មៅជាជនជាតិប្រេស៊ីលម្នាក់ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានភ្លាមៗ ក្រោយពេលដែលរូបគេឡើងរបងព្យាយាមរត់គេចចេញពីកន្លែងព្យាបាលនៃមន្ទីរពេទ្យរបេងនោះ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចមន្ទីរពេទ្យព្យាបាលរបេង និងហង់សិន ផ្លូវលេខ២៨៨ ស្ថិតក្នុងភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។ បើតាមមន្ត្រីកងរាជអាវុធហត្ថដែលតាមចាប់ខ្លួនបុរសខាងលើនេះបានប្រាប់ឲ្យដឹងថា...

Read more

គ្រូពេទ្យខេត្តស្វាយរៀង បន្តសម្រាលកូនអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ដោយជោគជ័យ

(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង បន្តជួយសម្រាលកូនស្ត្រីអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតដោយជោគជ័យ នៅវេលាម៉ោង២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។ ប្រភពពីមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា «នៅយប់រំលងអាធាត្រថ្ងៃនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ មានអាសយដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័ក និងព្យាបាលជំងឺដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២,៨គីឡូក្រាម...

Read more
Page 17 of 94 1 16 17 18 94

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.