ខេត្ដកំពង់ស្ពឺ៖ ប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មីមានរចនាបទយ៉ាងស្រស់ស្អាត និងលេចចេញជា រូបរាងឡើងនៅពេលខាងមុខឆាប់នេះនៅលើកំពូលភ្នំក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។
បើយោងតាមគណនីហ្វេសប៊ុរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធីបានឲ្យដឹងថា ខណៈនេះក្រុមការងារកំពុងការចាប់ផ្ដើមលើកដាក់ដឹកជញ្ជូន ដុំថ្មយកមកជួលជាងអោយឆ្លាក់អក្សរ(ចារឹកលើផ្ទាំងសីលា) សាងសង់ប្រាសាទព្រះវិហារជានិមិត្តរូប និងចេតីយ៍ថ្មី នៅលើកំពូលភ្នំក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដោយសារតែថ្មធំ១ដុំមានទម្ងន់រហូតដល់៤៥តោន ទើបបានជាយកអ៊ិចស្ការវ៉ាទ័រ៣គ្រឿងមកផ្គុំគ្នាទើបអាចដាក់ចុះពីលើរថយន្តហ្លាតដឺហ្វ័មបាន ។
បើទោះបីយ៉ាងណាក្តីបើតាមការបញ្ជាក់ពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី ខណៈដែលអញ្ជើញទៅពិនិត្យការងារសាងសង់ខាងលើនេះលោកសង្ឃឹមយ៉ាងមុតមាំថានៅក្នងឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលនិយមទៅធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ប្រាកដជាបានឃើញសមតិផលខាងលើនេះជាក់ជាមិនខានឡើយ ៕