(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង បន្តជួយសម្រាលកូនស្ត្រីអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតដោយជោគជ័យ នៅវេលាម៉ោង២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។
ប្រភពពីមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា «នៅយប់រំលងអាធាត្រថ្ងៃនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ មានអាសយដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័ក និងព្យាបាលជំងឺដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២,៨គីឡូក្រាម ហើយនេះជាករណីទី១១ ផងដែរ សម្រាប់មន្ទីរពេទ្យខេត្តដែលបានជួយសម្រាលកូនដល់អ្នកផ្ទុកជំងឺកូវីដ១៩»។