ភ្នំពេញ៖ មនុស្សជាច្រើនដែលកំពុងតែធ្វើដំណើរលើវិថីរបស់ខ្លួន បានជួបប្រទះនូវឧបសគ្គរារាំងស្ទើរតែរាប់មិនអស់ រហូតមានពេលខ្លះធ្វើឲ្យពួកគេរាថយចុះចាញ់ នឹងបញ្ហាទាំងនោះថែមទៀតផង ។ ដោយបានឆ្លងកាត់នូវបទពិសោធជីវិត និងយល់យ៉ាងច្បាស់ទៅលើទិដ្ឋភាពទាំងអស់នោះ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ា អ៊ុច សម្បតិ្ត បានលើកឡើងនូវពាក្យមួយឃ្លារដែលជាតម្រុងយ៉ាងសំខាន់សម្រាប់កាប់ឆ្កាឧបសគ្គនានាឆ្ពោះទៅរកភាពជោគជ័យ ។
ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានលើកឡើងថា «នៅពេលដែលយើងចាប់ផ្តើមធ្វើអ្វីមួយ ពីដំបូងគេអាចមិនខ្វល់ពីយើង បន្ទាប់មកគេអាចនិងសើចចំអកយើង ក្រោយមកគេនឹងនាំគ្នាប្រឆាំងជំទាស់យើង ក្រោយមកទៀតគេនឹងនិន្ទាឈ្នានីសយើង ចុងក្រោយបញ្ចប់ពួគគេបើកភ្នែកធំៗ ឃើញយើងទទួលបានជោគជ័យ ហើយពួកគេនឹងមកសួរយើងវិញថា តើយើងមានវិធីសាស្ត្រអ្វីទើបទទួលបានជោគជ័យក្នុងជីវិត »។
ទន្ទឹមនឹងនេះលោកឧកញ៉ា អ៊ុច សម្បតិ្ត បានចោទជាសំនួរសំខាន់មួយចំនួនដាស់សតិបញ្ញាគំនិតស្មារតីត្រឡប់ទៅវិញថា «តើបងប្អូនកំពុងអាន នៅដំណាក់កាលណា គេមិនសូវខ្វល់ ? គេកំពុងសើចចម្អក ? គេកំពុងប្រឆាំងឬបង្អាក់អោយឈប់ធ្វើសកម្មភាព ? គេកំពុងច្រណែនឈ្នានីស ?» ។
សូមជម្រាបថា លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាអ្នកជំនួញជោគជ័យមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលបានហែលឆ្លងកាត់នូវឧបសគ្គជាច្រើន មុនឈានដល់ដំណាក់កាលនៃភាពជោគជ័យដូចបច្ចប្បន្ននេះ ។ អ្វីដែលជាទស្សនគតិរបស់លោកដែលបង្ហោះសារនៅតាមបណ្តាញសង្គមគេតែងសង្កេតឃើញជាញឹកញាប់លោកតែងរំលេចពាក្យប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលកើតចេញពីបទពិសោធន៍ជីវិតផ្ទាល់ រួមទាំងចំណេះដឹងមើលធ្លុះនូវរាល់បញ្ហាទាំងអស់នោះឆ្ពោះទៅរកជោគជ័យ ។ ជារួមនៅក្នុងមនោគតិរបស់លោកសុទ្ធសឹងតែជាវិធីទៅរកវិថីជោគជ័យ ដោយអាស្រ័យលើអ្នកអនុវត្តផ្ទាល់ ថាតើអាចអនុវត្តកម្រិតណា បានប្តេជ្ញាចិត្តអនុវត្តកម្រិតណា និងមានគំនិតភ្លឺឆ្លុះយល់ក្នុងការទម្លាយបញ្ហាបានកម្រិតណា ៕