ដុតបំផ្លាញចោល សាច់មាន់ខូចគុណភាពចំនួន៥០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីព្រំដែន
ខេត្តបាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឃាត់រថយន្តកាមរីពណ៌សមួយគ្រឿង មានស្លាកលេខ បាត់ដំបង 2A-1542 នៅចំណុចឃុំជ្រោយស្តៅ ស្រុកថ្មគោល ដោយក្នុងនោះពិនិត្យឃើញ មានសាច់មាន់ ខូចគុណភាព ចំនួន៥០០គីឡូក្រាម ដែលឈ្មួញលួចដឹកបម្រុងយកមកចែកចាយនៅក្នុងមូលដ្ឋាន។ ក្នុងពេលឃាត់រថយន្តនេះភ្លាមអ្នកបើកបរបានគេចខ្លួន ចេញពីទីនោះបាត់ទៅ...