ខេត្តកំពង់ធំ ៖ ពាក្យចាស់ពោលថា បើចេះអ្វី គឺត្រូវចេះអោយប្រាកដ បើមិនចេះប្រាកដទេ អាចនឹងរងទុក្ខទោស ជាក់ស្តែងដូចលោកពេទ្យ ស្ទើរជំនាញម្នាក់ គឺគ្មានសញ្ញាបត្រ ផងនោះ បានព្យួរសេរ៉ូម អ្នកជំងឺក៏ស្រាប់តែ បណ្តាលអោយ អ្នកជំងឺស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចំណែកលោកគ្រូពេទ្យនោះ ដឹងខ្លួន ដាក់មេប្រូច រត់គេចខ្លួនបាត់។
បុរសជនរងគ្រោះ ឈ្មោះ ឌាន ឌាង អាយុ៤១ឆ្នាំ រស់នៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ចំណែក គ្រូពេទ្យ ភូមិ វិញ មានឈ្មោះ ហ៊ា ញ ចំរើន អាយុ២៣ឆ្នាំ។
លោក វរសេនីយ៍ទោ វ៉ ន សុ ភ័ ណ អធិ ការរង នគរបាល ស្រុង ស្ទោង ទទួល ផ្នែក ព្រហ្មទណ្ឌ ប្រាប់ ឲ្យ ដឹង តាម ទូរស័ព្ទ នៅ ព្រឹក ថ្ងៃ ទី ២២ ខែមេសា ឆ្នាំ ២០២១ នេះ ថា បើ តាម ការ ស្រាវជ្រាវ គឺ ពេទ្យ ភូមិ ឈ្មោះ ហ៊ា ញ ចំរើន ភេទ ប្រុស អាយុ ២៣ ឆ្នាំ នេះ ពុំ មែន ជា វេជ្ជបណ្ឌិត ឬ ក៏ ជា គ្រូពេទ្យ ដែល មានការ ទទួលស្គាល់ ពី មន្ទីរពេទ្យ និង ក្រសួងសុខាភិបាល នោះ ឡើយ ។ ហើយ ពេទ្យ ឈ្មោះ ហ៊ា ញ ចំរើន នេះ គ្រាន់តែ មាន ឪពុក បង្កើត ធ្លាប់ ធ្វើ ពេទ្យ ហើយ រូបគេ គ្រាន់តែ ចេះ ដឹង បន្តិចបន្តួច ក៏ ដើរ ចាក់ ថ្នាំ និង ព្យាបាល អ្នក ភូមិ តែ ម្តង ទៅ ទើប ធ្វើ ឲ្យ មាន កំហុសឆ្គង បែប នេះ កើតឡើង ។
ប្រពន្ធ ជន រង គ្រោះ បានឱ្យ ដឹង ថា រយៈពេល មួយ ឆ្នាំ មក ហើយ ដែល ប្តី នាង មាន ជំងឺ រមាស់ សើ ស្បែក ដោយ លេបថ្នាំ ព្យាបាល រហូត ហើយ នៅ ក្នុង ខែកុម្ភៈ ឆ្នាំ ២០២១ កន្លង ទៅ ប្តី របស់ នាង មាន ជំងឺ ឈឺ ក្រោម ឆ្អឹងជំនី ខាងឆ្វេង យ៉ាង ខ្លាំង នាង ក៏ បាន នាំ ប្តី ទៅ មន្ទីរពេទ្យ បង្អែក ស្រុក ស្ទោង គ្រូពេទ្យ ក៏ បាន ប្រាប់ ថា ប្តី របស់ នាង មាន ជំងឺរបេង និង ជំងឺ សួត ហើយ គ្រូពេទ្យ ក៏ ឱ្យ ប្តី នាង សម្រាក ព្យាបាល រយៈពេល មួ យស ប្តា ហ៍ និង លេបថ្នាំ របេង រាល់ថ្ងៃ ដោយ ក្នុង មួយ ថ្ងៃ លេប ៣ គ្រាប់ គឺ ក្រោយ បាយ លេប មួយ គ្រាប់ ។
ស្ត្រី ជា ប្រពន្ធ ជន រង គ្រោះ បាន បន្ត ថា លុះដល់ ថ្ងៃ កំណត់ គ្រូពេទ្យ ក៏ បានឱ្យ ចេញ មក ផ្ទះ វិញ នៅ ពេល មក ដល់ ផ្ទះ បាន តែ ៣ ថ្ងៃ ជំងឺ ប្តី របស់ នាង បាន ធ្វើទុក្ខ រើ ឡើង វិញ នាង ក៏ បាន យកប្តី ទៅ ព្យាបាល ជំងឺ នៅ មន្ទីរពេទ្យ ម្តងទៀត អស់ រយៈពេល ១២ ថ្ងៃ ទើប ចេញពី ពេទ្យ ត្រលប់ មក ផ្ទះ វិញ ដោយ លេបថ្នាំ របេង ជា ប្រចាំ ។
ស្ត្រី ជា ប្រពន្ធ បាន បន្ត ទៀត ថា នៅ ថ្ងៃ ទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ នៅ វេលា ម៉ោង ប្រហែលជា ១០ យប់ ប្តី របស់ នាង ចាប់ផ្តើម រាក បួន ទៅ ប្រាំ ដង លុះដល់ ម៉ោង ៤ ទៀប ភ្លឺ នាង ក៏ បានឱ្យ ប្តី លេបថ្នាំ របេង ក្រោយ លេបថ្នាំ ប្តី នាង បាន ប្រាប់ នាង ថា « គាត់ អស់កម្លាំង ណាស់ » ដោយ ឮ ប្តី និយាយ ដូច្នេះ នាង ក៏ បាន ប្រើ កូនស្រី ឱ្យទៅ ហៅ ពេទ្យ ក្នុងភូមិ ម្នាក់ ឈ្មោះ ហ៊ា ញ ចំរើន ឱ្យមក ដាក់ សេរ៉ូម ឲ្យ ប្តី នាង ។ លុះ មួយសន្ទុះ ក្រោយមក ពេទ្យ ភូមិ ឈ្មោះ ហ៊ា ញ ចំរើន ក៏ បាន មក ពិនិត្យ និង ព្យួរសេរ៉ូម ឱ្យ ប្តី នាង មែន ហើយ នាង ក៏ បាន ប្រាប់ ពេទ្យ ឱ្យ ជួយ ដាក់ ថ្នាំ រាក និង ថ្នាំ ជំនួយ កម្លាំង ឲ្យ ប្តី នាង ផង ក្រោយ ពី ដាក់ សេរ៉ូម រួច ពេទ្យ ក៏ បាន ត្រលប់ ទៅ វិញ បាត់ មួយសន្ទុះ ក្រោយមក ប្តី នាង ក៏ បាន ស្លា . ប់ តែ ម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច បានទៅពិនិត្យ កន្លែង កើតហេតុ និង សាកស . ព ជន រង គ្រោះ ឃើញ ថា ស . ព មិន មាន ស្លាកស្នាម និង ចេញ រោគ សញ្ញា អ្វី គួរ ឱ្យ កត់សម្គាល់ ឡើយ ។ ចំណែក វត្ថុ តាង វិញ សមត្ថកិច្ច ក៏ ប្រមូល ចាប់ យក ពី កន្លែង កើតហេតុ មាន ដូច ជា សំបក ថ្នាំ របេង ប្រភេទ RHZE ចំនួន ២ បន្ទះ និង ថ្នាំ គ្រាប់ ១ បន្ទះ ថ្នាំ ពណ៌ ស តូច ៗ មិន ស្គាល់ ម៉ាក ចំនួន ៨ គ្រាប់ ជា របស់ ជន រង គ្រោះ និង សេរ៉ូម ប្រភេទ ប្រៃ ផ្អែម ចំណុះ ៥០០ មី លី លី ត្រ នៅ សល់ ទឹក សេរ៉ូម ចំណុះ ២៥០ មី លី លី ត្រ ជា របស់ គ្រូពេទ្យ បន្សល់ ទុក នៅ កន្លែង កើតហេតុ៕