ខេត្តកោះកុង ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិ០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាសន្តិសុខក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប មានទីលំនៅក្នុងភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ករណីនេះ កម្លាំងជំនាញបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕