ខេត្តត្បូងឃ្មុំ ៖ កសិដ្ឋាន ចិញ្ចឹមមាន់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ បំផ្លាញទាំងស្រុង ក្នុងនោះមានលុយសុទ្ធ ប្រមាណជាង២០លានរៀល និងទ្រព្យ សម្បត្តិ ជាច្រើនទៀត អស់គ្មានសល់។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
របាយការណ៍សមត្ថកិច្ចបានបន្តថាករណីនេះ បណ្តាលអោយខូចខាតឆេះទ្រុងមាន់ ចំនួន០២ទ្រុង ក្នុងទ្រុងនីមួយៗ មានទំហំ ៨ គុណ ៥០ ម៉ែត្រ ចំណីអស់ចំនួន ៨០ បាវស្មើ៤តោនឆេះលុយខ្មែរ១០លាន លុយដុល្លារ៥០០ ទូរស័ព្ទ២គ្រឿង ប្លង់ដី និងឯកសារផ្សេងៗ ម៉ាសុីនបូមទឹកចំនួន២គ្រឿង សុីទែនទឹកចំនួន ០១។
ជនរងគ្រោះឈ្មោះ នង សុខុម ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ មិនមានអ្នករងរបួសនោះទេ។
មូលហេតុម្ចាស់ដុតសំរាមជិតទ្រុងមាន់បណ្តាលអោយឆាបឆេះតែម្ដង៕