ខេត្តត្បូងឃ្មុំ ៖ នាំគ្នាយកគ្រាប់បែក សល់ពីសម័យសង្គ្រាម មកដំលេង បណ្តាលអោយផ្ទុះ ស្លាប់ម្នាក់ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល។
អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថានៅថ្ងៃទី ២១ មេសា ២០២១ វេលាម៉ោង ១២និង១០ នាទី ស្ថិតនៅលើដីសហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចម្ងាយ ២០០ ម៉ែត្រ ចំណុចលើដីឈ្មោះ បេ គួយ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១ គ្រាប់ បណ្ដាលឱ្យ រងរបួសមនុស្សចំនួន០៣នាក់៖
-ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់ពេលមកដល់មន្ទីរពេទ្យស្រុកតំបែរ)
– ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល)
-ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ៕