ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីចែកដល់សង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃពុធ ១០កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២១ ។
អំណោយក្នុងមួយស្កាត់ទទួលបានរួមមាន៖
អង្ករ២៥គីឡូក្រាម ចំនួន ៥០ប៉ាវ ទឹកសុីអុីវ ៥០យួរ ទឹកត្រី ៥០យួរ មី ៥០កេះ ត្រីខ១កេះធំ ទឹកសុទ្ធ ១០កេះ និងថវិកា ១លានរៀល ក្នុងនោះដែររដ្ឋបាលខណ្ឌបានឧបត្ថម្ភ អង្ករចំនួន ៤ប៉ាវធំ ស្មេី នឹង២០០គីឡូក្រាម និង ថវិកា១០០០.០០០រៀល ជូនដល់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និង មូលដ្ឋានកងអាវុធហត្ថខណ្ឌព្រែកព្នៅ៕