• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 1, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

by Toem Oemra
21/05/2024
in ព័ត៌មានជាតិ
0
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
216
SHARES
1k
VIEWS
Share on FacebookShare on Twitter

កំពង់ធំ៖ ក្រុមអាជីវករនៅក្នុងផ្សារសេរីស្រុកស្ទោងបាននាំគ្នាផ្តិតមេដៃស្នើសុំជំទាស់ទៅនឹងគម្រោងសាងសង់សំណង់ផ្សេងៗ និងហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ផ្សេងៗនៅបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ដែលស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន យើងទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
ប្រភពបានបន្តថា នាពេលថ្មីៗនេះ ពួកគាត់ជាក្រុមអាជីវករបានទទួលព័ត៌មានមកថា អ្នកគ្រប់គ្រងផ្សារសេរីស្រុកស្ទោង មានគម្រោងសាងសង់សំណង់ផ្សេងៗនៅលើដីបរិវេណមុខផ្សា ដែលពួកគាត់ជាអាជីវករផ្សារបានសម្របសម្រួលជាមួយលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីឡើយនៅ ក្នុងបរិវេណមុខផ្សារសេរីស្រុកស្ទោង។ ដូច្នេះដើម្បីជាសក្ខីភាព ពួកគាត់ទាំងអស់គ្នាបានលើកយកខ្លឹមសារដែលមានចែង នៅក្នុងលិខិត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដែលមានចំណារឯកភាពយល់ព្រមពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដូចខាងក្រោមទី ១៖ មិនអនុញ្ញាតឱ្យសង់តូបនៅខាងមុខផ្សារសេរីស្រុកស្ទោង ចាប់ពីកែងជ្រុងខាងកើតផ្សាររហូតដល់ផ្លូវចូល ទី១ និងចាប់ពីកែងជ្រុងខាងកើតទៅខាងលិចរហូតដល់ផ្លូវទី៣។ ទី២៖ ចំពោះតូបដែលធ្វើរួចហើយ ត្រូវរុញឱ្យផុតពីបរិវេណដែលបានកំណត់ខាងលើ ហើយទុកបរិវេណនេះឱ្យ នៅទំនេរគ្មានសង់តូបអ្វីឡើយ។ទី៣៖ យើងខ្ញុំតំណាងឱ្យក្រុមអាជីវករទាំង១៦តូប សុំធានាទិញដីទាំងអស់នេះ ទុកឱ្យទំនេរចំនួន២៣ប្លង់ ស្មើ នឹងមាស៤៦ជី ឬ៤តម្លឹង៦ជី ហើយហាមមិនឱ្យអ្នកណាលក់ដីនេះ ឬធ្វើអ្វីបន្តទៅទៀតជាដាច់ខាត។
បើតាមលោកស្រី អាំង ហ្គិចឡាង ហៅ អាំង តាយ បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា លោកស្រីបានមករស់នៅ និងលក់ដូរនៅក្នុងផ្សារនេះជាយូណាស់មកហើយ ដោយពួកគាត់បានទិញដីខាងលើនេះ ពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីទាំងអស់គឺទុកសម្រាប់ជាទីសាធារណៈ និងសម្រាប់ទុកធ្វើជាចំណតរថយន្តនិងម៉ូតូ។ លោកស្រីបន្តថា ពួកគាត់បានឡើងទៅជំទាស់នៅសាលាឃុំ សាលាស្រុក និងសាលាខេត្តកំពង់ធំ បន្ទាប់ពីពួកគាត់បានដឹងថា មានគេសាងសង់សំណង់នៅលើដីបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ព្រោះដីខាងមុខផ្សារនេះ ពួកគាត់ជាអាជីវករជាអ្នកទិញតាំងពីឆ្នាំ១៩៩៤។ លោកស្រីបន្ថែមថា បើគេសាងសង់បិទមុខបែបនេះ បានកន្លែងណាសម្រាប់ចតរថយន្ត និងម៉ូតូ ហើយពួកគាត់លក់ម៉េចដាច់ទៅ។
បើតាមអាជីវករម្នាក់ គេហៅថា ទី តូ បានឲ្យដឹងថា ដីខាងមុខផ្សារនេះ មានមនុស្ស១៦នាក់ និង២៣តូបដែលជាអ្នកតំណាងបានទិញពីចៅហ្វាយស្រុកមុននៅឆ្នាំ១៩៩៤ ក្នុងតម្លៃ៤តម្លឹង និង៦ជីទុកជាទីសាធារណៈសម្រាប់ជាចំណតឡាននិងម៉ូតូ។ ស្រាប់តែនៅដើមខែឧសភានេះ គេចាប់ផ្ដើមសាងសង់បន្តិចម្តងៗ ប៉ុន្តែពួកគាត់អត់បានដឹងថា គេធ្វើអ្វីនោះទេហើយក៏មិនមានប្រតិកម្មអ្វីនោះដែរ ទើបនៅថ្ងៃទី៦ គេចាប់ផ្ដើមហ៊ុព័ទ្ធ អាជីវករក៏ចាប់ផ្ដើមប្រតិកម្ម នាំគ្នាទៅសាលាឃុំដើម្បីជំទាស់៖ ទី១ ដីនេះ ជាដីរបស់អាជីវករទាំងអស់គ្នា ទី២ បាំងផ្ទះ ទី៣ បាំងតូបលក់ដូររបស់អាជីវករដែលនៅជិតៗហ្នឹង។ អាជីវកររូបនេះបន្តថា ខាងអាជ្ញាធរឃុំបានជួយផ្អាកការសាងសង់បាន២ថ្ងៃ ហើយក៏បន្តការសាងសង់ទៀត ទើបពួកអាជីវករទាំងអស់នាំគ្នាធ្វើពាក្យស្នើសុំជំទាស់ទៅថ្នាក់ស្រុកនិងថ្នាក់ខេត្តនៅថ្ងៃទី៩ ដែលមានមេដៃជាង១០០នាក់ ប៉ុន្តែគេនៅតែបន្តធ្វើ ទើបខលទៅចៅហ្វាយស្រុក រហូតដល់ថ្ងៃទី១៤ ខាងឃុំដាក់លិខិតអញ្ជើញ៥នាក់ ដើម្បីប្រជុំរកដំណោះស្រាយ ពេលទៅដល់ក៏មានចៅហ្វាយស្រុកចូលរួម ប៉ុន្តែចៅហ្វាយស្រុកក៏លាន់មាត់ថា មេដៃជាង១០០នាក់ ហេតុអ្វីមកគ្នាតិចម៉្លេះ ខណៈពួកគាត់ឆ្ងល់ថា ដាក់លិខិតអញ្ជើញតែ៥នាក់តែប៉ុណ្ណោះ។
បើតាមលោកស្រី លី ស៊ូហ៊ួ អាជីវករតាំងពីក្មេងរហូតដល់ចាស់បានសំណូមពរថា កុំឲ្យមានការសាងសង់ពីព្រោះថា បើគេសាងសង់ពេញទៅ អត់មានកន្លែងដាក់ម៉ូតូ និងឡាន ហើយគាត់ខ្លាចលក់អត់ដាច់ បើអត់មានឡាន ម៉ូតូឈប់ផង។ លោកស្រី ស៊ូហ៊ួ ដែលមានវ័យ៧០ឆ្នាំរូបនេះបានអះអាងថា ពីមុនតាំងពីសម័យលោក ចាប ម៉ិល ជាអតីតអភិបាល ស្រុកស្ទោង ពួកគាត់ដែលជាអាជីវករបាននាំគ្នារ៉ៃលុយគ្នាទិញដីមុខផ្សារនេះថា កុំឲ្យគេសាងសង់ ព្រោះខ្លាចបាំងមុខ អត់ចំណត និងលក់អត់ដាច់។
ដោយឡែកបើតាមលោកស្រី ង៉ូវ ស៊ីមហេង បានបញ្ជាក់ឲ្យដឹងដែរថា គាត់បានមកលក់ដូរនៅផ្សារនេះ ៣០ឆ្នាំមកហើយ ហើយអាជីវករបាននាំគ្នាទិញដីមុខផ្សារនេះតាំងពីឆ្នាំ១៩៩៤ ឥឡូវគេមកហ៊ុព័ទ្ធ ធ្វើការសាងសង់សំណង់រឹងបាំងមុខតូបគាត់ តើឲ្យគាត់លក់ដូរម្តេចកើត។ លោកស្រីបន្តថា ពួកគាត់ជាអាជីវករបាននាំគ្នាដាក់ពាក្យជំទាស់ទៅស្រុក និងខេត្តអស់ហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយឲ្យពួកគាត់នៅឡើយ ដោយលោកស្រី អះអាងថា ដីខាងមុខផ្សារនេះ ពួកគាត់រ៉ៃលុយគ្នាទិញបន្តិចម្នាក់ៗ តាំងពីឆ្នាំ១៩៩៤ រយះពេល៣០ឆ្នាំហើយ។ ជាមួយគ្នានោះលោកស្រី សូមសំណូមពរកុំឲ្យមានការសាងសង់អ្វីទាំងអស់នៅទីធ្លាខាងមុខនេះ គ្រាន់ទុកសម្រាប់ដាក់កង់ ម៉ូតូ ហើយពួកគាត់ក៏មិនយកធ្វើជាកម្មសិទ្ធិនោះទេ ទោះបីពួកគាត់រ៉ៃលុយគ្នាទិញតាំងពីសម័យរដ្ឋបាលស្រុក ចាប ម៉ិល ក៏ដោយ ហើយដីនេះក៏មិនមែនជារបស់រដ្ឋដែរ ព្រោះពួកគាត់បានទិញហើយ៕

Previous Post

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

Next Post

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
205
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ
ព័ត៌មានជាតិ

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ

07/12/2023
1.5k
Next Post
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.