មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលព្រមានថា បើហួសបន្ទាត់ក្រហមនោះយើងនឹងប្រឈមនឹងការឆ្លង ខ្លាំងលែងដឹងក្បាលកន្ទុយ !
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកាលពីពេលថ្មីៗកន្លងទៅនេះបានលើកឡើងក្នុងបណ្តាញសង្គមថា បើហ៊ានតែឈានហួសបន្ទាត់ក្រហមនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងពេលនេះ ហើយបើនិយាយឱ្យស្រួលយល់ គឺនឹងមានការរាតត្បាតដែលមិនដឹងក្បាលដឹងកន្ទុយ ដែលស្មើនឹងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង ករណីមរណភាពក៏នឹងកើនឡើងច្រើនជាង បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត ។ ទន្ទឹមនឹងនេះលោកស្រីវេជ្ជបណ្ឌិត លី ...