ភ្នំពេញ៖ អ្នករកស៊ី ឬអ្នកធ្វើជំនួញមួយចំនួនដែលរកស៊ីយូរហើយមានក្តីសុបិនចង់បង្កើតប៊្រែន(Brand)ថ្មីមួយផ្តាច់មុខផ្ទាល់ខ្លួន ប៉ុន្តែមិនដឹងថាត្រូវធ្វើដូចម្តេច និងមានលក្ខ័ណអ្វីខ្លះដែលអាចបង្កើតប៊្រែនថ្មីមួយដោយមានការទទួលស្គាល់គុណភាពស្តង់ដាដែលមានលក្ខណៈស្រប់ច្បាប់ត្រឹមត្រូវ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ។
ពាក់ព័ន្ធនឹងបញ្ហាលំបាក់ទាំងនេះ ពេលនេះលោកឧកញ៉ាអ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានបើកឱកាសដល់ហគ្រិន អ្នករកស៊ី អ្នកជំនួញ និងក្រុមហ៊ុនមួយចំនួន ដែលមានបំណងចង់រកដំណោះស្រាយដូចបញ្ហាខាងលើនេះ លោកឧកញ៉ានឹងជួយពិគ្រោះផ្តល់ជូននូវការពិភាក្សាយ៉ាងពិសេសតាមរយៈកម្មវិធី One stop service ដើម្បីរកគ្រប់ដំណោះស្រាយទាំងអស់ពិសេសលើការបង្កើតប៊្រែនផលិតផលថ្មីផ្តាច់មុខមួយដែលមានលក្ខណៈស្តង់ដាស្រប់ច្បាប់ ពោលគឺគ្រប់ផលិតផលទាំងអស់ដែលលោកអ្នកចង់បាន ។
លោកឧកញ៉ាអ៊ុច សម្បត្តិ បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រួសារកក់ក្តៅបានសហការជាមួយដៃគូររោងចក្រក្រៅប្រទេស ចិន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម សហរដ្ឋអាមេរិច ក្នុងការផលិត ផលិត ផលសំរាប់បងប្អូនដែលមានគោលបំណងចង់ក្លាយជាម្ចាស់ផលិតផល និងម្ចាស់ Brand ដោយខ្លួនឯង ។
ការពិភាក្សាជាមួយលោកឧកញ៉ាតាមរយៈសេវ៉ាកម្ម One stop service ពាក់ព័ន្ធនឹង ស្រាវជ្រាវរករូបមន្តផ្ទាល់ខ្លួនដោយអ្នកជំនាញគ្រឿងសម្អាង ។ វេចខ្ចប់ ជាផលិតផលសម្រេច ឫពាក់កណ្តាលសម្រេចក៏បាន ។ មានម៉ូតPackaging ច្រើនបែបអោយជ្រើសរើស ឫអាចកម្ម៉ង់បានតាមតម្រូវការ ។ ការឌីហ្សាញការវេចខ្ចប់ផលិតផលដោយអ្នកជំនាញ ។ ផ្តល់ជូនឯកសារអំពីផលិតផលដែលអាចចុះប្រវេទន៍នៅក្រសួងសុខាភិបាលខ្មែរបាន ។ ជួយរៀបចំបែបបទសម្រាប់ការចុះប្រវេទន៍ជូន ។ រោងចក្រជាដៃគូរផ្គត់ផ្គង់ សុទ្ធសឹងតែមានស្តង់ដារGMP និងមានបទពិសោធន៍ជាង10ឆ្នាំ ។ ផ្តល់ប្រឹក្សាផ្នែកច្បាប់ទាក់ទងនឹងការផលិតម៉ាកផ្ទាល់ខ្លួន ។ ផ្តល់ប្រឹក្សាគំនិតការធ្វើទីផ្សារ និងបទពិសោធន៍ការលក់ជាដើម ។ ដើម្បីទទួលបានការពិភាក្សាយ៉ាងពិសេសនេះសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 069 332244 / 077 725 234 ៕