ហ្សាការតា៖ ការឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីដែលផ្ទុះការឆ្លងខ្លាំងមួយរយៈចុងក្រោយតួលេខ កើតឡើងរហូតរួមទាំងអត្រាអ្នកឆ្លងថ្មី និងអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺមួយនេះ ខណៈកន្លែងបញ្ចុះសពត្រូវបានគេរាយការណ៍ថាស្ទើរតែពេញអស់ទៅហើយ ចំណែកការជីករណ្តៅ សពគេសង្កេតឃើញប្រើគ្រឿងចក្រអេស្កាវ៉ាទ័រជំនួយដើម្បីកាយរណ្តៅបានលឿនជាងកម្លាំងមនុស្ស ។
បើតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា តួលេខនៃការចម្លងថ្មីក្នុងរយៈពេល២៤ម៉ោង មានការកើនឡើងរហូតដោយកាលពីនៅថ្ងៃសៅរ៍រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៥,០៩៤នាក់ ខណៈអ្នកឆ្លងថ្មីនៅថ្ងៃអាទិត្យរកឃើញអ្នកឆ្លងចំនួន ៣៦,១៩៧នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺនេះកាលពីថ្ងៃមានចំនួន ៨២៦នាក់ និងថ្ងៃអាទិត្យម្សិលម៉ិញនេះមានចំនួន ១,០០៧ ។
សូមជម្រាបថា ដោយសាស្ថានភាពនៃការឆ្លងខ្លាំងនេះបណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់ និងនៅ លើពិភពលោកបានផ្តល់ជំនួយនូវសម្ភារៈចាំបាច់មួយចំនួនដល់ប្រទេសនេះ បើទោះបីជាក្រសួងសុខា ភិបាលប្រទេសនេះធ្លាប់ប្រកាសថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្តី ។ ខណៈករណីឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ២,៥២៧,២០៣នាក់ ៕