Month: July 2021

តាមកាប់គ្នាឆៅៗដល់ផ្ទះហូរឈាមស្រោចខ្លួនសន្លប់ស្តូកដូចក្នុងភាពយន្ត បង្កការភ្ញាក់ផ្អើលទាំង កណ្តាលយប់ !

តាមកាប់គ្នាឆៅៗដល់ផ្ទះហូរឈាមស្រោចខ្លួនសន្លប់ស្តូកដូចក្នុងភាពយន្ត បង្កការភ្ញាក់ផ្អើលទាំង កណ្តាលយប់ !

ភ្នំពេញ៖ បុរសម្នាក់ត្រូវបុរស២នាក់ផ្សេងទៀតធ្វើសកម្មភាពកាប់រហូតរងរបួសធ្ងន់ស្ទើរដាច់ជើងខាងស្តាំបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តសារ៉ាវ័ន្តតេជោ តាមបណ្តោយផ្លូវ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរនៅតាមបណ្តោយផ្លូវ១៩ ។ លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនបង្កចំនួន២នាក់ជិះម៉ូតូPCX ប្រដាប់ទៅដោយដាវសាំងម៉ូរ៉ៃបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតាំងពីផ្លូវ១៩រហូតទៅដល់លើផ្ទះជាន់ទី២កាប់ជាច្រើនដាវ បណ្តាលឲ្យត្រូវចំជើងខាងស្តាំរបស់ជនរងគ្រោះហូរឈាមជោកសន្លប់ស្តូកស្តឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយមកដឹកយកជនរងគ្រោះទៅនឹងសង្គ្រោះនៅគ្លីនិកឯកជន ចំណែកឯជនបង្កវិញនាំគ្នារត់គេចខ្លួនបាត់ស្រមោល ...

ទុក្ខផ្ទួនៗកំពុងរងទណ្ឌកម្មពីសង្គ្រាមហើយ បែជាជួបគ្រោះផ្ទុះធុងអុកស៊ីហ្សែនក្នុងមន្ទីរពេទ្យជំងឺកូវីដ-១៩ សម្លាប់មនុស្សជាង៥០នាក់ថែមទៀតនៅអ៊ីរ៉ាក់ !

ទុក្ខផ្ទួនៗកំពុងរងទណ្ឌកម្មពីសង្គ្រាមហើយ បែជាជួបគ្រោះផ្ទុះធុងអុកស៊ីហ្សែនក្នុងមន្ទីរពេទ្យជំងឺកូវីដ-១៩ សម្លាប់មនុស្សជាង៥០នាក់ថែមទៀតនៅអ៊ីរ៉ាក់ !

អ៊ីរ៉ាក់៖ មនុស្សយ៉ាងហោចណាស់មានចំនួនជាង៥០នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងប្រមាណ៦៧ នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះអគ្គីភ័យមួយដែលត្រូវបានគេសង្ស័យថាអាចបណ្តាលមកពីផ្ទុះធុងអុកស៊ីហ្សែននៅក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ Al-Hussein នៅខាងត្បូងក្រុង Nassiriya ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ ពាក់ព័ន្ធករណីនេះលោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ដើម្បីចាត់វិធានការបន្ទាន់រកដំណោះស្រាយលើបញ្ហានេះ ។ ជាមួយគ្នានេះលោក Mustafa al-Kadhimi ...

មហាជនសែនខ្លោចចិត្តពេលឃើញទិដ្ឋភាពដូនចាស់កម្សត់ពីរនាក់អង្គុយលក់ម្លូស្លាដើម្បីយកប្រាក់ចិញ្ចឹមជីវិត ទាំងប្រថុយកន្លែងបិទខ្ទប់ !

មហាជនសែនខ្លោចចិត្តពេលឃើញទិដ្ឋភាពដូនចាស់កម្សត់ពីរនាក់អង្គុយលក់ម្លូស្លាដើម្បីយកប្រាក់ចិញ្ចឹមជីវិត ទាំងប្រថុយកន្លែងបិទខ្ទប់ !

កំពង់ចាម៖ មហាជនបានសម្តែងទឹកចិត្តអាណិតអាសូរពេញបណ្តាញសង្គមដល់ដូនចាស់កម្សត់មួយគូរបន្ទាប់ពីបានឃើញនូវទិដ្ឋភាពរបស់លោកយាយទាំងពីរនាំគ្នាអង្គុយលក់ម្លូស្លាទាំងប្រថុយនៅកន្លែងបិទខ្ទប់ ដែលគេថតបានយកមកបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ រូបថតមួយសន្លឹកដែលអង្រួនដួងចិត្តមហាជននោះ គេឃើញផុសនៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Kim Sour Heng ជាមួយនឹងខ្លឹមសារថា«លោកកយាយទាំងពីរដើម្បីតែលុយយកចិញ្ចឹមក្រពះស៊ូលក់ទាំងគេបិទខ្ទប់គួរឲ្យអាណិតគាត់ណាស់» ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានបន្ថែមថាដូនចាស់ទាំងពីរនាក់នេះបានអង្គុយលក់នៅក្នុងផ្សារស្គន់ ដែលស្ថិតនៅក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយស្ថានភាពនៃជំងឺកូវីដ-១៩នៅតំបន់នេះមានការឆ្លងជាបន្តបន្ទាប់ធ្វើឲ្យអាជ្ញាធរបានបិទខ្ទប់តំបន់នេះ ...

ដល់ថ្ងៃចូលរោងការទៅហើយបែជាកូនកម្លោះបោះសម្តីមួយមាត់ ធ្វើឲ្យកូនក្រមុំយំគាំងសន្លប់ស្តូកនាំគ្នាភ្ញាក់ផ្អើល !

ដល់ថ្ងៃចូលរោងការទៅហើយបែជាកូនកម្លោះបោះសម្តីមួយមាត់ ធ្វើឲ្យកូនក្រមុំយំគាំងសន្លប់ស្តូកនាំគ្នាភ្ញាក់ផ្អើល !

ថៃ៖ ថ្ងៃសំខាន់បំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូបនោះគឺថ្ងៃរៀបមង្គលការដែលជាថ្ងៃសប្បាយចិត្តរីករាយជួបជុំញាតិមិត្តជិតឆ្ងាយឲ្យពរឲ្យជ័យសិរីសួស្តីជាដើម ។ ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះគឺនារីម្នាក់អាយុប្រមាណ១៥ឆ្នាំ នៅខេត្តនគររាជសីមា ប្រទេសថៃ ជួបរឿងដែលអាម៉ាស់បំផុតក្នុងជីវិត ដោយសារដល់ថ្ងៃរៀបមង្គលការញាតិមិត្តមកជួបជុំអស់ហើយស្រាប់តែកូនកម្លោះទូរស័ព្ទប្រាប់ថាមិនបានមកទេព្រោះគ្មានលុយថ្លៃបណ្ណាការ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមក្រុមគ្រួសារ និងនារីជាកូនក្រមុំវ័យក្មេងរូបនេះទទួលនូវភាពអាម៉ាស់ខ្មាស់អស់ញាតិមិត្តដែលមកជួបជុំអ៊ូអរអធិកធ័មអស់ទៅហើយបែជាទទួលដំណឹងដែលហួសចិត្តបែបនេះទៅវិញដែលធ្វើឲ្យរូបនាងមិនអាចទប់ចិត្តទប់អារម្មណ៍បានស្រែកយំរហូតគាំងសន្លប់បាត់បង់ស្មារតី ។ បើតាមលោកស្រី ឡាំដូន បុនឈើត ដែលត្រូវជាម្តាយរបស់កូនក្រមុំបានប្រាប់ឲ្យដឹងថា លោកស្រីបានបង្គាប់បណ្ណាការចំនួន៦ម៉ឺនបាតស្មើនឹងប្រមាណ២០០០ដុល្លារ ខណៈនោះខាងគ្រួសារកូនកម្លោះបានព្រមព្រៀងឯកភាពរួចរាល់អស់ទៅហើយ ។ លុះដល់ថ្ងៃរៀបមង្គលការក្រុមគ្រួសារលោកស្រីបានរៀបចំទទួលក្រុមគ្រួសារខាងកូនកម្លោះ ...

សូមប្រុងប្រយ័ត្ននឹងបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែករហូតជិតដល់ចុងខែនេះកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ !

សូមប្រុងប្រយ័ត្ននឹងបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែករហូតជិតដល់ចុងខែនេះកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ !

ភ្នំពេញ៖ ស្ថានភាពអាកាសធាតនៅកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតាមបន់ និងខេត្តមួយចំនួនចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។ ក្រសួងធនធានទឹកបានឲ្យដឹងបន្តថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ...

ពេលនេះ ម្តាយបង្កើត យុគ ចិន្តា បាត់បង់ជីវិតហើយ!

ពេលនេះ ម្តាយបង្កើត យុគ ចិន្តា បាត់បង់ជីវិតហើយ!

អ្នកណាក៍ បង្ហាញនូវទុក្ខក្រៀមក្រំដែល បានដឹងដំណឹងថា ម្តាយពិធីការិនីល្បីល្បាញ ផ្ការីកគ្រប់រដូល យុគ ចិន្តា ជួបទុក្ខបាត់ម្តាយលាចាកលោកទៅ គ្មានវិលវិញ។ អ្នកនាងមិនដឹងថា ទទួលយកបានកម្រិតណានោះទេ ហើយរូបភាពនេះ ប្រហែលជាអ្នកនាងពិបាកធ្វើចិត្តព្រោះ អ្នកនាងសែនស្រឡាញ់អ្នកមានគុណនេះណាស់ ទៅណាមកណានាំទៅជាមួយរហូត។ ម្តាយយុគ ចិន្តា អ្នកស្រីខឹម ផល្លី ប្រហែលជាមានវ័យ៧០ឆ្នាំ ...

សូមប្រុងប្រយ័ត្ន ! ថតរូបពេលកំពុងភ្លៀងត្រូវរន្ទះបាញ់សម្លាប់មនុស្សអស់១១ នៅឥណ្ឌា !

សូមប្រុងប្រយ័ត្ន ! ថតរូបពេលកំពុងភ្លៀងត្រូវរន្ទះបាញ់សម្លាប់មនុស្សអស់១១ នៅឥណ្ឌា !

ឥណ្ឌា៖ ក្នុងរយៈពេល២៤ម៉ោងតែប៉ុណ្ណោះគ្រោះថ្នាក់ធម្មជាតិបាតុភូតរន្ទះបាញ់បានសម្លាប់មនុស្សអស់ចំនួន៣៨នាក់ ក្នុងនោះមាន១១នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលថតselfie ខណៈពេលដែលកំពុងមានភ្លៀងធ្លាក់ ។ នេះបើយោងតាមអាជ្ញាធរឥណ្ឌាបានជម្រាបជូននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។ ប្រភពខាងលើនេះបានឲ្យដឹងបន្តថា មនុស្សចំនួន១១នាក់នៅភាគខាងលិចរដ្ឋ Rajasthan បានស្លាប់បាត់បង់ជីវិតដោយសារថតរូប selfie នៅជិតប៉មយាមបន្ទាយ នៅក្នុងកំឡុងពេលដែលមេឃកំពុងតែភ្លៀង ។ ចំណែកមនុស្ស៩នាក់បានស្លាប់ និងចំនួន២០ផ្សេងទៀតបានរងរបួសដោយសារបាតុភូតរន្ទះបាញ់ក្នុងរដ្ឋខាងលើដដែលដែរ ។ ...

ភ្លៀងខ្យល់ព្យុះវាយប្រហារក្រុងប៉េកាំងខ្លាំង អាជ្ញធរព្រមានពីការជន់លិច និងគ្រោះថ្នាក់ផ្សេងៗ !

ភ្លៀងខ្យល់ព្យុះវាយប្រហារក្រុងប៉េកាំងខ្លាំង អាជ្ញធរព្រមានពីការជន់លិច និងគ្រោះថ្នាក់ផ្សេងៗ !

ប៉េកាំង៖ ស្ថានភាពអាកាសធាតុព្យុះភ្លៀងបក់បោកខ្លាំងធ្វើឲ្យអាជ្ញាធរក្រុងប៉េកាំងត្រូវលុបចោលជើងហោះហើររាប់រយចំណេកសាលារៀននិងកន្លែងទេសចរណ៍ទាំងឡាយនៅក្នុងក្រុងប៉េកាំងនេះត្រូវបិទទ្វារជាបណ្តោះអាសន្នសិននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងការប្រឈមមុខជាមួយគ្រោះធម្មជាតិនេះដែរអាជ្ញាធរទីក្រុងប៉េកាំងបានចេញសេចក្តីព្រមាន ឲ្យប្រជាជនស្ថិតក្នុងផ្ទះ ខណៈរដ្ឋធានីចិន កំពុងប្រឈមនឹងព្យុះភ្លៀងធំបំផុត ក្នុងឆ្នាំ២០២១នេះ ។ ចំណែកជើងហោះហើរប្រហែល៧០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានចំនួន២កន្លែង របស់ទីក្រុងប៉េកាំង ខណៈសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យត្រូវបានបិទទ្វារ ។ មិនតែប៉ុណ្ណោះ ...

អាសូរណាស់ដើរឆ្លុះកង្កែបម្នាក់ឯងមិនប្រយ័ត្នស្រាប់តែជាប់អន្ទាក់អគ្គិសនីចាប់សត្វ ដេកស្លាប់ក្នុងព្រៃម្នាក់ឯង !

អាសូរណាស់ដើរឆ្លុះកង្កែបម្នាក់ឯងមិនប្រយ័ត្នស្រាប់តែជាប់អន្ទាក់អគ្គិសនីចាប់សត្វ ដេកស្លាប់ក្នុងព្រៃម្នាក់ឯង !

ក្រចេះ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដេកស្លាប់ក្នុងព្រៃ បណ្តាលមកពីរូបគេឆក់ជាមួយនិងខ្សែរភ្លើងដែលរាយតាមព្រៃសម្រាប់ឆក់សត្វព្រៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។ ក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះស៊ាង សុខ អាយុ៥៥ឆ្នាំ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានជួបហេតុការណ៍ឆក់និងខ្សែរភ្លើងស្លាប់ក្នុងព្រៃ ខណៈជនរងគ្រោះបានដើរចេញពីផ្ទះនៅពេលព្រលប់ចម្ងាយពីផ្ទះជាង២០គីឡូមែត្រដើម្បីរកឆ្លុះកង្កែប ។ ក្រោយជនរងគ្រោះបានចេញពីផ្ទះបាត់ពេញមួយយប់មិនឃើញ ក៏នាំគ្នាដើររក និងបានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងព្រៃក្បែរមាត់បឹង ...

ធ្វើខ្វះការគិតវែងឆ្ងាយ ! អាជីវករលេងមួយក្បាច់នេះធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម !

ធ្វើខ្វះការគិតវែងឆ្ងាយ ! អាជីវករលេងមួយក្បាច់នេះធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម !

ព្រះសីហនុ៖ អាជីវករអ្នកលក់ដូរនៅតាមវិថីមួយចំនួនក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ បានប្រព្រឹត្តនូវទង្វើមិនសមរម្យដោយយកថ្នាំពណ៌មកបាញ់លើខឿនការ៉ូដើម្បីសម្គាល់ថា ជាទីតាំងលក់ដូររបស់ខ្លួន បានធ្វើឲ្យមហាជនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុករិះគន់ជាខ្លាំង ។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ប្រជាជន ខេត្តព្រះសីហនុបានបង្ហោះរូបភាពអមដោយសារថា មានពលរដ្ឋ អ្នកលក់ដូរមួយចំនួនបានយកថ្នាំពណ៌មកបាញ់ជាអក្សរធំៗ ដាក់សម្គាល់ថាទីតាំង (មានម្ចាស់) នៅលើខឿនការ៉ូឡាតាមវិថីតេជោ ដែលជាផ្លូវធ្វើថ្មីនៅពយតាមូង ក្នុងបំណងប្រកាន់យកជាកន្លែងទុកលក់ដូរផ្តាច់មុខរបស់ខ្លួន ។ បើទោះបីយ៉ាងណាក្តីមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុចាត់ទុកថាជាទង្វើមិនត្រឹមត្រូវ និងមិនអនុញ្ញាតនោះឡើយ ...

Page 16 of 27 1 15 16 17 27

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.