ប៉េកាំង៖ ស្ថានភាពអាកាសធាតុព្យុះភ្លៀងបក់បោកខ្លាំងធ្វើឲ្យអាជ្ញាធរក្រុងប៉េកាំងត្រូវលុបចោលជើងហោះហើររាប់រយចំណេកសាលារៀននិងកន្លែងទេសចរណ៍ទាំងឡាយនៅក្នុងក្រុងប៉េកាំងនេះត្រូវបិទទ្វារជាបណ្តោះអាសន្នសិននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងការប្រឈមមុខជាមួយគ្រោះធម្មជាតិនេះដែរអាជ្ញាធរទីក្រុងប៉េកាំងបានចេញសេចក្តីព្រមាន ឲ្យប្រជាជនស្ថិតក្នុងផ្ទះ ខណៈរដ្ឋធានីចិន កំពុងប្រឈមនឹងព្យុះភ្លៀងធំបំផុត ក្នុងឆ្នាំ២០២១នេះ ។ ចំណែកជើងហោះហើរប្រហែល៧០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានចំនួន២កន្លែង របស់ទីក្រុងប៉េកាំង ខណៈសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យត្រូវបានបិទទ្វារ ។ មិនតែប៉ុណ្ណោះ កន្លែងទេសចរណ៍ល្បីៗនៅក្នុងទីក្រុង ក៏ត្រូវបានផ្អាកដំណើរការផងដែរ ។
ស្ថិនក្នុងស្ថានភាពគ្រោះធម្មជាតិដ៏អាក្រក់នេះអាជ្ញាធរឧតុនិយមចិនបានព្រមានពីការជន់លិចនៅតាមទន្លេចំនួន១៤ ទៀត ដែលអាចនឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ ដូចជាការជន់លិចលំនៅឋាន និងធ្វើឲ្យខូចខាតផ្លូវដោយសារទឹកហូរកាត់ខ្លាំងជាដើម ៕