ព្រះសីហនុ៖ អាជីវករអ្នកលក់ដូរនៅតាមវិថីមួយចំនួនក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ បានប្រព្រឹត្តនូវទង្វើមិនសមរម្យដោយយកថ្នាំពណ៌មកបាញ់លើខឿនការ៉ូដើម្បីសម្គាល់ថា ជាទីតាំងលក់ដូររបស់ខ្លួន បានធ្វើឲ្យមហាជនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុករិះគន់ជាខ្លាំង ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ប្រជាជន ខេត្តព្រះសីហនុបានបង្ហោះរូបភាពអមដោយសារថា មានពលរដ្ឋ អ្នកលក់ដូរមួយចំនួនបានយកថ្នាំពណ៌មកបាញ់ជាអក្សរធំៗ ដាក់សម្គាល់ថាទីតាំង (មានម្ចាស់) នៅលើខឿនការ៉ូឡាតាមវិថីតេជោ ដែលជាផ្លូវធ្វើថ្មីនៅពយតាមូង ក្នុងបំណងប្រកាន់យកជាកន្លែងទុកលក់ដូរផ្តាច់មុខរបស់ខ្លួន ។
បើទោះបីយ៉ាងណាក្តីមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុចាត់ទុកថាជាទង្វើមិនត្រឹមត្រូវ និងមិនអនុញ្ញាតនោះឡើយ ព្រោះថា ទីតាំងខាងលើគឺជាគោលដៅទេសចរណ៍កំសាន្តនិងមានពលរដ្ឋទៅលេងច្រើន ហើយការធ្វើបែបនេះ មិនខុសអីពីបំផ្លាញសម្រស់របស់ដងវិថីនោះទេ ៕