ក្រចេះ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដេកស្លាប់ក្នុងព្រៃ បណ្តាលមកពីរូបគេឆក់ជាមួយនិងខ្សែរភ្លើងដែលរាយតាមព្រៃសម្រាប់ឆក់សត្វព្រៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។
ក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះស៊ាង សុខ អាយុ៥៥ឆ្នាំ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានជួបហេតុការណ៍ឆក់និងខ្សែរភ្លើងស្លាប់ក្នុងព្រៃ ខណៈជនរងគ្រោះបានដើរចេញពីផ្ទះនៅពេលព្រលប់ចម្ងាយពីផ្ទះជាង២០គីឡូមែត្រដើម្បីរកឆ្លុះកង្កែប ។ ក្រោយជនរងគ្រោះបានចេញពីផ្ទះបាត់ពេញមួយយប់មិនឃើញ ក៏នាំគ្នាដើររក និងបានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងព្រៃក្បែរមាត់បឹង ។
ពាក់ព័ន្ធនឹងករណីនេះនគរបាលលស្រុកលព្រែកប្រសព្វបញ្ជាក់ថា សាកសពរបស់រងគ្រោះមានស្នាមខ្លោចរោលរាលលើរាងកាយ អាចបណ្តាលមកពីរងនិងការឆក់។ ឆ្លងតាមការពិនិត្យនៅកន្លែងកើតហេតុ គឺនគរបាលកំណត់ថា ក្រោយជនរងគ្រោះបានឆក់ស្លាប់ជាមួយនិងខ្សែចរន្តអគ្គិសនី ដែលគេលួចពង្រាយតាមព្រៃសម្រាប់ឆក់សម្លាប់សត្វព្រៃ ។ ក្រុមជនល្មើសដែលជាម្ចាស់អន្ទាក់ បានអូសសាកសពជនរងគ្រោះទៅលាក់ក្នុងព្រៃក្បែរមាត់បឹង ។ បើទោះបីយ៉ាងណានគរបាលជំនាញព្រហ្មទណ្ឌកំពុងតែបើកការស៊ើបអង្កេតស្រាវជ្រាវ រងជនល្មើសដែលជាម្ចាស់អន្ទាក់សត្វ ធ្វើសកម្មភាពខុសច្បាប់រហូតបណ្តាលឲ្យស្លាប់មនុស្ស ៕