រដ្ឋបាលខណ្ឌច្បារអំពៅប្រកាសទុកពេល៧ថ្ងៃឲ្យប្រជាពលរដ្ឋដែលមានផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេបាសាក់ រុះរើចេញ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដោយទុករយៈពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូតខាតឡើយ ។ លុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុភ័ក្ត អភិបាលរង ...