ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងងល្បឿនលឿនមិនប្រយ័ត្នក៍បានជ្រុលទៅបុកជាមួយនឹងម៉ូតូPCX មួយគ្រឿងដែលបានជិះដោយជនបរទេសពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១៥នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានបុរសម្នាក់បើករថយន្តស៊េរីទំនើបLS460L ពណ៍ខ្មៅមួយគ្រឿងពាក់ស្លកលេខភ្នំពេព2M-9999 បើកបរក្នុងល្បឿនលឿន ខណៈពេល មកដល់ត្រង់ចណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកCPX ពណ៍ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្ំពេញ1TQ-3774 ដែលជិះដោយជនបរទេសម្នាក់ពេញទំហឹងបណ្ដាលឲ្យជនបរទេសម្នាក់នោះរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកម៉ូតូរបស់ជនរងគ្រោះនិងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។
ចំណែកម្ចាស់រថយន្តពេលបានឃើញជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏បានបើកទ្វាររថយន្តរបស់បន្តគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីធ្វើការវាស់វែងរួចក៏បានយករថយន្តហើយនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅឯចរាចរណ៍ខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។