ថៃ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ក្នុងខេត្តបុរីរាំ (Buri Ram) កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបុរសម្នាក់សាច់ញាតិកំពុងនាំគ្នាធ្វើបុណ្យឧទ្ទិស្សកុសលមគ្គផលជូនទៅឲ្យស្រាប់តែអ្នកស្លាប់ជិះម៉ូតូចូលក្នុងរោងបុណ្យ អ្នលណាមិនស្លុត អ្នកណាមមិនភ្នែកសនោះបើលេចមុខមកទាំងស្រស់ៗបែបនេះ ។
បើតាមបុរសចំណាស់ម្នាក់អាយុប្រមាណ៦០ឆ្នាំ ដែលត្រូវជាឪពុកបុរសខាងលើនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានអ្នកភួមិម្នាក់បានរត់មកប្រាប់គាត់ថា បុរសម្នាក់រថយន្តកិនស្លាប់ ត្រូវជាកូនឬអត់ ទើបរូបគាត់បានរត់ទៅមើលទាំងចិត្តតក់ស្លុតបំផុត ។ ប៉ុន្តែជាអកុសលដែលជនរងគ្រោះដែលត្រូវរថយន្តកិននោះ បានខ្ទេចខ្ទីមុខអស់ទៅហើយ ដោយបុរសជាឪពុករូបនេះ នៅចាំស្នាមសាក់ទើបគាត់គិតថាជាកូនរបស់ខ្លួន បាននាំយកមកធ្វើបុណ្យតាមប្រពៃណី ដោយមិននឹកស្មានថាកូននៅរស់នោះឡើយ ។
សូមជម្រាបថា បុរសជាឪពុករូបនេះ បន្ទាប់ពីឃើញកូនត្រឡប់មកវិញទាំងសុខសប្បាយបែបនេះ មានចិត្តត្រេកអរខ្លាំងណាស់ ។ រូបគាត់បានទំនាក់ទំនងខាងរថយន្តពេទ្យឲ្យមកទទួលសពដែលធ្វើបុណ្យនោះយកទៅតម្កល់ទុករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យវិញ ៕