ខឹងប្រពន្ធមិនឱបថើប ប្ដីកំណាចទាញកាំបិតខ្វែវ កាប់របួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ បុរសកំណាចម្នាក់លែងលះជាមួយនឹងប្រពន្ធម្ដងជា២ដងហើយ តែនៅចង់បាននាងជាប្រពន្ធបន្ដទៀត លុះពេលនាងមិនឱបថើប ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញកាំបិតកាប់ប្រហារទៅលើនាង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ...