• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 8, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ខឹងប្រពន្ធមិនឱបថើប ប្ដីកំណាចទាញកាំបិតខ្វែវ កាប់របួសធ្ងន់

by Pich News
12/09/2020
in សន្តិសុខសង្គម
0
ខឹងប្រពន្ធមិនឱបថើប ប្ដីកំណាចទាញកាំបិតខ្វែវ កាប់របួសធ្ងន់
55
SHARES
239
VIEWS
Share on FacebookShare on Twitter

ខេត្តបន្ទាយមានជ័យ៖ បុរសកំណាចម្នាក់លែងលះជាមួយនឹងប្រពន្ធម្ដងជា២ដងហើយ តែនៅចង់បាននាងជាប្រពន្ធបន្ដទៀត លុះពេលនាងមិនឱបថើប ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញកាំបិតកាប់ប្រហារទៅលើនាង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃាង ឆវី អាយុ៤៨ឆ្នាំ រស់នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង័្សយ ឈ្មោះ ហាន តៃ អាយុ៤៩ឆ្នាំ។

លោកអធិការ បានបញ្ជាក់ថា ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិតលែងលះគ្នា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយបាននាំគ្នាទៅផ្តិតមេដៃ នៅផ្ទះរបស់លោកមេភូមិ ដោយបុរសជាប្តីសុខចិត្ត ចុះចេញពីផ្ទះហើយ ទៅរស់នៅជាមួយប្អូន មានផ្ទះជិតជនរងគ្រោះ។ រីឯស្ត្រីរងគ្រោះរស់នៅតែម្នាក់ឯង ចំណែកកូនចំនួន៣នាក់ បានទៅធ្វើការ នៅប្រទេសថៃ អស់ហើយ។

លោកអធិការនគរបាល បានបន្ថែមថា ក្រោយពេលលែងលះគ្នា ជនសង័្សយបាននាំស្រីស្នេហ៍មកដេក នៅក្នុងផ្ទះ ខណ:ជនរងគ្រោះទៅធ្វើការជាមួយកូន នៅប្រទេសថៃ ដើម្បីរកលុយ មកដោះបំណុលគេ។ ដោយឡែកជនសង័្សយវិញ នៅពេលប្រពន្ធ និងកូនផ្ញើលុយមកឲ្យប្តីសងគេ បែរជាយកលុយទៅនាំស្រីស្នេហ៍មកដេកនៅលើផ្ទះយ៉ាងសប្បាយទៅវិញ។ លុះពេលប្រពន្ធមកពីប្រទេសថៃ វិលត្រឡប់ចូលដល់ផ្ទះវិញ ឃើញប្តីនាំស្រីមកដេកក្នុងផ្ទះបែបនេះ ក៏មិនបាននិយាយស្តីអ្វីដែរ។ ប៉ុន្ដែជនរងគ្រោះគ្រាន់តែប្រាប់ថា បើលេងស្រី សូមចេះការពារផង ហើយជនសង័្សយក៏នាំស្រីនោះចេញទៅបាត់។

លោកអធិការបានបន្ថែមថា រយៈពេល៧ថ្ងៃក្រោយមក ជនដៃបានសុំលុយប្រពន្ធចំនួន៥ពាន់បាត ធ្វើម៉ូតូ តែនាងថា ម៉ូតូថ្មីខូចអី ធ្វើម៉ូតូមួយទៀត។ នៅពេលប្រពន្ធឲ្យលុយប្តី បែរជាគេយកលុយទៅដេកជាមួយស្រីបន្តហើយម៉ូតូក៏មិនធ្វើ ទើបផ្ទុះរឿងជម្លោះ។ ប៉ុន្ដែជនរងគ្រោះគំរាមលែងលះគ្នា ដោយឆ្អែតចិត្តនឹងទង្វើថោកទាបរបស់ប្តី ហើយក៏នាំគ្នាទៅផ្តិតមេដៃ នៅផ្ទះមេភូមិតែម្តង។ ក្រោយពេលលែងលះគ្នាហើយ បុរសជាប្តី ចង់មកផ្សះផ្សារជាមួយប្រពន្ធវិញ តែនាងមិនព្រម ហើយប្អូនបង្កើតជនដៃដល់ក៏បាននិយាយថា រឿងនេះបងទេជាអ្នកខុស តែបើចង់ជួបចែវិញ ចាំរកចាស់ទុំទៅនិយាយជាមួយចែទៅ។

ប្រភពព័ត៌មានដដែល បានបន្ដថា លុះមកដល់យប់កើតហេតុ មិត្តភក្ដិជនរងគ្រោះបានមកឌុបនាងទៅហូបបាយនៅផ្ទះរបស់គេ។ លុះពេលជនរងគ្រោះត្រឡប់មកដល់នៅមុខផ្ទះ ស្រាប់តែជនសង័្សយបានដើរតម្រង់មករក ដោយមានកាន់កាំបិតខ្វែវមួយ ហើយស្ទុះមកឱបនាងជាប្រពន្ធ ទើបបង្កឲ្យមានការប្រតាយប្រតប់គ្នា។ ភ្លាមៗនេះ ជនដៃដល់បានកាប់ប្រហារទៅលើប្រពន្ធចំនួន៥កាំបិត បណ្ដាលឲ្យរងរបួសចំមុខ ច្រមុះ ថ្គាម ស្មាខាងស្តាំ កញ្ចឹងក និងកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី។ ចំណែកជនសង័្សយ ក្រោយពេលធ្វើសកម្មភាពរួចហើយ ក៏កាន់កាំបិតរត់គេចខ្លួនបាត់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ នាំខ្លួនជនសង័្សយ មកកាត់ទោសតាមច្បាប់៕

 

 

Previous Post

នាំគ្នាចាប់សត្វកំភេមខ្មោចមកហូប ក្ស័យប្រាណអស់២នាក់

Next Post

ភ្ជង់ប្លន់ម៉ូតូជិះគេចខ្លួនបានមួយភ្លែត ប៉ូលិសដេញក្របួចកភ្លាម

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
897
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
ភ្ជង់ប្លន់ម៉ូតូជិះគេចខ្លួនបានមួយភ្លែត ប៉ូលិសដេញក្របួចកភ្លាម

ភ្ជង់ប្លន់ម៉ូតូជិះគេចខ្លួនបានមួយភ្លែត ប៉ូលិសដេញក្របួចកភ្លាម

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.